ក្រុមហ៊ុន តូតាល់កម្ពុជា នាំយកបច្ចេកវិទ្យាលាងសម្អាតរថយន្តទំនើបបំផុតលំដាប់ ព្រីមៀម ពីអឺរ៉ុប មកកាន់ប្រទេសកម្ពុជា
ភ្នំពេញ៖ តូតាល់កម្ពុជា គឺជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេលំដាប់អន្តរជាតិមួយនៅក្នុងប្រទេស ដែលកំពុងតែធ្វើទីផ្សារលើផលិតផល និងសេវាកម្ម ដែលផ្តោតសំខាន់លើប្រេងឥន្ធនៈ និងប្រេងរំអិលនោះ បានបើកសម្ពោធសេវាកម្មលាងរថយន្តដោយស្វ័យប្រវត្តិដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ TOTAL Wash មាន០២ទីតាំងដំបូងគេ កំពុងបើកដំណើរការនៅស្ថានីយ តូតាល់ ពោធិចិនតុងទល់មុខអគារអ៊ែតវូត និងមួយទីតាំងទៀតនៅស្ថានីយ តូតាល់សាតូដូ ក្បែរអាងទឹកស្តាតអូឡាំពិច ។ អ្វីដែលពិសេសបំផុតនៅ TOTAL Wash គឺផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនដូចជា៖ លាងរថយន្តឥតគិតថ្លៃ និងការបញ្ចុះតម្លៃពិសេសជូនអតិថិជនទាំងអស់ កំឡុងពេលបើកសម្ពោធនេះរហូតដល់អស់ពីស្តុក ។
នៅក្នុងពិធីនេះ លោក អាស៊ីស អ៊ីបាល់ (Asif IQBAL) អគ្គនាយកក្រុមហ៊ុន តូតាល់កម្ពុជា បានសម្តែងការរំភើបរបស់លោក សម្រាប់ការខិតខំប្រឹងប្រែងចុងក្រោយនេះ ហើយលោកក៏កំពុងទន្ទឹងរង់ចាំនូវការរីកចម្រើនទៅមុខជាបន្តទៀត ។ លោកបន្តថា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ជឿជាក់លើ ក្រុមហ៊ុនតូតាល់កម្ពុជា តាមរយៈប្រេងឥន្ធនៈសម្រាប់រថយន្ត និងតម្រូវការប្រេងរំអិល ។ ហើយឥឡូវនេះ យើងកំពុងតែធ្វើការពង្រីកវិសាលភាពសេវាកម្មរបស់យើងឱ្យឈានដល់កម្រិតល្អបំផុត សម្រាប់អតិថិជនទាំងអស់ ដោយផ្តល់ជូននូវសេវាកម្មលាងរថយន្តស្វ័យ ប្រវត្តិដ៏ទំនើបដំបូងគេបំផុតនៅកម្ពុជា ។ យើងពិតជាចង់ឃើញរថយន្តរបស់អតិថិជនទាំងអស់មើលទៅថ្មី និងមានផាសុកភាពក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ។
លោកបន្ថែមថា យើងពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែង ដែលបានផ្តល់ជូននូវសេវាកម្មថ្មីមួយនេះសម្រាប់អតិថិជនទាំងអស់នៅកម្ពុជាក្នុងឆ្នាំនេះ ។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំថា ធ្វើយ៉ាងណានឹងធ្វើឱ្យជីវិតរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងរីក រាយ ។ លោកអគ្គនាយកបញ្ជាក់ទៀតថា រដូវភ្លៀងគឺតម្រូវឱ្យលោកអ្នកធ្វើការលាងសម្អាតរថយន្តញឹកញាប់ ប្រសិនបើលោកអ្នកចង់ឱ្យរថយន្តថ្មីស្អាត ។ នៅពេលថ្ងៃអាចនឹងសើម ហើយនៅតាមដងផ្លូវនឹងមានទឹកដក់ ឬ ភក់ ដែលងាយនឹងធ្វើឱ្យរថយន្តប្រឡាក់ ប៉ុន្តែជាមួយសេវាកម្ម និងបច្ចេកវិទ្យារបស់ TOTAL Wash ទោះរថយន្តរបស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណាក៏នៅតែអាចលាងសម្អាតបានស្អាតល្អ និងធ្វើឱ្យរថយន្តមើលទៅថ្មីពោរពេញដោយផាសុកភាព ។
សូមជម្រាបថា Total Wash មានកញ្ចប់សេវាកម្ម០៣ប្រភេទសម្រាប់អតិថិជន ដូចជា៖ លាងរហ័ស (Quick wash), លាងបែបស្តង់ដារ (Standard) និងលាងបែបព្រីមៀម (Premium) ជាមួយនឹងតម្លៃសមរម្យបំផុត ។ ជាក់ស្តែងសម្រាប់សេវាកម្ម លាងរហ័ស (Quick wash) មានតម្លៃចាប់ពី១ម៉ឺន២ពាន់រៀល ដល់២ម៉ឺនរៀល ដែលធ្វើការលាងសម្អាតរថយន្តរបស់អ្នកបានស្អាតបំផុត ហើយចំណាយពេលប្រមាណជា០៦នាទីប៉ុណ្ណោះ ។ ដោយឡែកសម្រាប់កញ្ចប់សេវាកម្ម លាងបែប ព្រីមៀម (Premium) វិញ ផ្តល់ជូននូវសេវាកម្មលាងសម្អាតពិសេសបំផុត ជាមួយការសម្អាតផ្នែកខាងក្នុង ស្ទីម ខាត់ និងប៉ូលាឱ្យថ្មី ។ Total Wash ផ្តល់ជូនសេវាកម្មលាងសម្អាតដោយប្រើបច្ចេកវិទ្យា ពពុះហ្វូម និងបច្ចេកវិទ្យាសម្ពាធទឹកខ្លាំង ដែលមានអានុភាពលាងសម្អាតរថយន្តរបស់លោកអ្នកបានស្អាតបំផុត ដូច្នេះទោះរថយន្តរបស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណា ក៏អាចលាងបានស្អាតល្អ និងមើលទៅថ្មីដែរ ៕









