ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានប្រគល់ម៉ាសចំនួន៣ម៉ឺន និងជែលចំនួន២ពាន់ដប ជូនដល់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងភរិយា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើការប្រគល់ និងទទួលម៉ាសចំនួន ៣០,០០០ម៉ាស និងជែលចំនួន ២,០០០ដប ដែលជាអំណោយរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ សម្រាប់ចែកជូនមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ រួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ថ្លែងថា ក្រសួងអភិវឌ្ឍន៍ជនបទមានតួនាទី និងភារកិច្ចធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ជនបទ ធ្វើយ៉ាងណាបង្ខិតគម្លាតរវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅតំបន់ជនបទ។ បេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ដោយផ្ដោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាល ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងធ្វើការ កែលម្អជាបណ្ដើរៗ ពីផ្លូវជនបទក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។

ក្រសួងមានភារកិច្ចមួយទៀត គឺថែទាំសុខភាពជូនប្រជាពលរដ្ឋនៅជនបទ ដែលកំពុងធ្វើសកម្មភាពចំនួនពីរ គឺការងារសម្អាត និងអនាម័យជនបទ ដែលការងារទាំងពីរនេះ ត្រូវផ្សារភ្ជាប់ទៅនឹងវិស័យផ្គត់ផ្គង់ទឹក ដែលរាជរដ្ឋាភិបាលបានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅជនបទ ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner