ហុងដាប្រកាសបិទទ្វាររោងចក្រមួយក្នុងចំណោម 2 កន្លែងដែលកំពុងដំណើរនៅឥណ្ឌា

បរទេស ៖យោងតាមសេចក្តីប្រកាសមួយរបស់ក្រុមហ៊ុន Honda Motor Co កាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា
រោងចក្រមួយរបស់ខ្លួនក្នុងប្រទេសឥណ្ឌាដែលស្ថិតនៅក្នុងចំណោមរោងចក្រទាំង2 កន្លែងមានវត្តមាននៅក្នុងប្រទេសឥណ្ឌានឹងបិទទ្វារដោយសារតែទីផ្សារប្រកួតប្រជែងបានធ្វើឲ្យសំពាធកាន់តែធ្ងន់ធ្ងរឡើងចំពោះក្រុមហ៊ុន។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា រោងចក្រមួយរបស់ខ្លួនដែលមានឈ្មោះថា Greater Nodia មានទីតាំងស្ថិតនៅក្បែរទីក្រុង New Delhi និងត្រូវបិទទ្វារជាផ្លូវការ ហើយផ្ទេរយកប្រតិបត្តិការរបស់ខ្លួនទាំងអស់ដែលនៅសេសសល់ទៅឲ្យរោងចក្រមួយទៀតរបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់ភាគខាងលិចនៃរដ្ឋ Rajasthan ។

ដោយឡែកក្រុមហ៊ុនក្នុងស្រុក Honda Cars India Ltd (HCIL) វិញក៏នឹងត្រូវរុញដំណើរការផលិតរថយន្ត និងគ្រឿងបន្លាស់របស់ខ្លួនផងដែរទៅកាន់រោងចក្រ Tapukara ដែលស្ថិតនៅភាគខាងលិចរដ្ឋ Rajasthan នេះផងដែរ ដើម្បីអាចបន្តដំណើរការលក់ និងនាំចេញនៅក្នុងប្រទេសដូចធម្មតា។

យោងតាមតួលេខដែលត្រូវបានបង្ហាញថាគិតត្រឹមចុងបញ្ចប់ឆ្នាំសារពើពន្ធថ្ងៃទី 31 ខែមីនា ឆ្នាំ2020 កន្លងទៅរោងចក្រ Tapukara អាចតម្លើង និងផលិតរថយន្តសរុបបានទៅដល់ 180,000 គ្រឿងក្នុងមួយឆ្នាំខណៈដែល 102,000 គ្រឿងត្រូវបានលក់នៅក្នុងស្រុកហើយ 4,000 គ្រឿងទៀតត្រូវបាននាំចេញទៅលក់ខាងក្រៅប្រទេស៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner