​សិង្ហបុរី​រក​ឃើញ​កូ​វី​ដ​-​១​៩​ បំ​លែងខ្លួន​ថ្មី​ ​ជាស្ត្រីម្នាក់មាន​ប្រ​វត្ថិ​មកពី​អង់គ្លេស

​សារ​ព័ត៌មាន​សិង្ហបុរី​ CN​A​ ​បាន​ចេញផ្សាយនៅថ្ងៃទី ២៤ ធ្នូ នេះ ​ថា​ ​វី​រុ​ស​កូ​វី​ដ​-​១​៩​ បំ​លែងខ្លួន​ថ្មី​ ​បាន​ចូល​មកដល់​ប្រទេស​អា​ស៊ាន​ហើយ​ ​គឺ​ប្រទេស​សិង្ហបុរី​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​សិង្ហបុរី​។​

​ប្រភព​បាន​បញ្ជាក់​អះអាង​ថា​ ​អ្នក​ដែល​ផ្ទុក​វី​រុ​ស​កូរ៉ូ​ណា​ប្រភេទ​ B117 ​ជា​ស្ត្រី​អាយុ​ ​១​៧​ឆ្នាំ​ ​ដែល​សិក្សា​នៅ​អង់គ្លេស​ ​ចាប់តាំង​ពី​ខែ​សីហា​មក​។​ ​នាង​បាន​វិល​មក​សិង្ហបុរី​កាលពី​ថ្ងៃ​៦​ ​ខែ​ធ្នូ​ ​ចាប់​ក្តៅខ្លួន​កាលពី​ថ្ងៃ​៧​ ​ធ្នូ​ ​និង​ត្រូវ​បាន​បញ្ជាក់​ថា ​មាន​វី​រុ​ស​កូរ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ថ្ងៃ​ ​៨​ ​ធ្នូ​។​

​ប៉ុន្តែ​ ​បច្ចុប្បន្ននេះ​ ​មិន​មាន​ភស្តុតាង​បង្ហាញ​ថា​ ​វី​រុ​ស​ប្រភេទ​ B117 ​កំពុង​ឆ្លង​នៅ​ក្នុង​សហគមន៍​សិង្ហបុរី​ទេ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner