​ថៃ​៖​ ​​​ខេត្តឈៀ​ង​ ​ម៉ៃ​ នឹង​រៀបចំ​ពិធី​បុណ្យឆ្លងឆ្នាំ​ថ្មី​ ​ទោះ​កំពុង​ផ្ទុះ​កូ​វី​ដ​១​៩​ខ្លាំង

​ខេត្ត​ឈៀ​ង​ម៉ៃ​​មានទំនុក​ចិត្ត​ថា​ ​វា​អាច​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ ​Co​v​i​d​-19 ​ដោយ​ទទូច​ថា​ ​ខ្លួន​នឹង​រៀបចំ​ពិធី​អប​អរសាទរ​ឆ្នាំ​ថ្មី​របស់​ខ្លួន​។​

​លោក​ ​D​an​a​i​ S​a​rap​rue​k ​ប្រធាន​ផ្នែក​លើក​ក​ម្ពស់​សុខភាព​សាធារណៈ​ក្រុង​ឈៀ​ង​ម៉ៃ​មានប្រសាសន៍ថា​ ​ខេត្ត​នឹង​មិន​ហាមឃាត់​ព្រឹត្តិការណ៍​ចូលឆ្នាំ​ថ្មី​ទេ​ ​ដោយសារ​ផល​ប៉ះពាល់​ខាងសេដ្ឋកិច្ច​ពី​ការ​ធ្វើ​ដូច្នេះ​។​ ​លោក​ ​D​an​a​i​ ​បាន​និយាយ​ថា​ ​អ្នក​រៀបចំ​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ទាំងអស់​ត្រូវ​ជូនដំណឹង​ដល់​រដ្ឋបាល​ខេត្ត​អំពី​សកម្មភាព​ដែល​ពួកគេ​គ្រោង​នឹង​រៀបចំ​ ​ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​គ្រប់គ្រង​វី​រុ​ស​កូ​វី​ដ​១​៩​។​

​ប៉ុន្តែ​យ៉ាង​ក៏ដោយ​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ធ្លាប់បាននិយាយកាលពីប៉ុន្មានថ្ងៃមុន​ថា​ ​លោក​ត្រូវការ​ពេល​ ​៧​ថ្ងៃ​ ​ដើម្បី​វាយ​តំ​លៃ​ស្ថានភាព​ ​Co​v​i​d​-19 ​ដើម្បី​សំរេច​ថា​តើ​ការ​រាប់​ថយក្រោយ​ចូលឆ្នាំ​ថ្មី​គួរតែ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ ​ឬ​យ៉ាងណា​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner