យុវជនកម្ពុជាមួយក្រុម រួមគ្នាបង្កើតប្រព័ន្ធស្រោចស្រពដំណាំគ្រប់គ្រងតាមទូរស័ព្ទដៃ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ យុវជនកម្ពុជាប្រាំនាក់ បានរួមគំនិតគ្នាបង្កើតឧបករណ៍គ្រប់គ្រងប្រព័ន្ធស្រោចស្រពដំណាំបញ្ជាតាម
ទូរសព្ទដៃឈ្មោះថា Smart Farm Assistance ដើម្បីជួយជំរុញការងារកសិកម្មឱ្យកាន់តែប្រសើរស្របតាម
របត់បច្ចេកវិទ្យាទំនើប។ បច្ចេកវិទ្យាកសិកម្មថ្មីនេះ សន្សំសំចៃទឹក សម្រាលកម្លាំងពលកម្ម ចំណេញទាំងថវិកា
និងពេលវេលា។

សហស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំងប្រាំនាក់ យុវជន ជួប វណ្ឌឌី បានប្រាប់ AMS ថាគោលបំណបង្កើត
ឧបករណ៍គ្រប់គ្រងប្រព័ន្ធស្រោចស្រពដំណាំនេះឡើយ ព្រោះចង់ជំរុញការងារកសិកម្មបែបប្រពៃណីនៅកម្ពុជា
ទៅជាកសិកម្មតាមបែបទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាឱ្យធ្វើការជំនួស។

វណ្ឌឌី បានបញ្ជាក់ថា ៖ “ប្រជាពលរដ្ឋកម្ពុជាភាគច្រើនជាកសិករ ហើយសមាជិកក្រុមរបស់ខ្ញុំភាគច្រើនមាន
ម្ដាយឪពុកជាកសិករ ពួកខ្ញុំចង់សម្រាលបន្ទុកការងារនៅចម្ការរបស់ពួកគាត់ ដូច្នេះក៏នឹកឃើញគំនិតបង្កើត
ឧបករណ៍នេះឡើង”។

គំនិតបង្កើតប្រព័ន្ធស្រោចស្រពដំណាំនៅតាមកសិដ្ឋាន ដោយបច្ចេកវិទ្យា Smart Farm Assistance ត្រូវបាន
បង្កើតឡើងតាមរយៈការចូលរួមកម្មវិធីប្រកួតច្នៃប្រឌិតតិចណូកម្ពុជា ( Techno Innovation Challenge Cambodia) ទទួលបានជ័យលាភីលេខ 1 កាលពីឆ្នាំ 2019 កន្លងទៅ។

កញ្ញា ម៉េង ស្រីលីន សហស្ថាបនិក Smart Farm Assistance

បន្ទាប់ពីទទួលបានជ័យលាភីក្នុងការប្រកួត រូបរាងនៃម៉ាស៊ីនស្រោចស្រពដំណាំត្រូវបានពិសោធ និងបង្កើតឡើង
បំពាក់ដោយបច្ចេកវិទ្យាដែលអាចបញ្ជាតាមទូរសព្ទដៃ។ នៅពេលជ្រើសរើសប្រព័ន្ធស្រោចស្រពនេះជាមធ្យោ
បាយគ្រប់គ្រងទឹកនៅក្នុងកសិដ្ឋាន កសិករមិនចាំបាច់ទៅដល់ចម្ការដោយផ្ទាល់ឡើយ។

Smart Farm Assistance មានឧបករណ៍ស្រោចស្រព Smart Pump និង Smart Valve អាចបញ្ជាតាមរយៈ
សារទូរស័ព្ទ ឬបញ្ជាកម្រិតទឹកស្រោចស្រពដំណាំពីចម្ងាយតាមរយៈស្មាតហ្វូន។ អ្នកប្រើប្រាស់គ្រាន់តែទាញយក App ដាក់នៅលើទូរស័ព្ទដៃ ដើម្បីងាយស្រួលគ្រប់គ្រង។

កំពុងសិក្សាបណ្ដើរនិងធ្វើការបណ្ដើរ វណ្ឌឌី បានចែករំលែកបទពិសោធន៍អាជីវកម្មបច្ចេកវិទ្យាថ្មីនេះថា ៖ “ការ
ចាប់ផ្ដើមអាជីវកម្មក្នុងពេលកំពុងសិក្សាមានបញ្ហាប្រឈមមួយចំនួនដូចជាខ្វះខាតធនធានថវិកា ពេលវេលា និង
ក្រុមការងារចូលរួមជាដើម។ ក៏ប៉ុន្តែការងារទាំងនេះមិនប៉ះពាល់ដល់ការសិក្សារបស់ពួកខ្ញុំទេ។ ខ្ញុំអាចរៀនពេល
ថ្ងៃ និងប្រជុំជាមួយក្រុមការងារពេលយប់ ហើយថ្ងៃចុងសប្តាហ៍ខ្ញុំអាចធ្វើការពេញម៉ោងបាន”។

គួរបញ្ជាក់ផងដែរថា ទស្សនៈវិស័យរបស់យុវជន Smart Farm Assistance ចង់ឱ្យកសិកម្មនៅក្នុងប្រទេស
កម្ពុជា ក្លាយជាកសិកម្មទំនើប កាត់បន្ថយកម្លាំងពលកម្មរបស់មនុស្ស ជំនួសទៅវិញដោយការប្រើប្រាស់បច្ចេក
វិទ្យាថ្មីៗ ក្នុងន័យជំរុញផលិតកម្មកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព  ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner