វៀតណាមខាងបង់ ១.៦ពាន់លានដុល្លារអាមេរិក ដោយសារគ្រោះធម្មជាតិឆ្នាំ២០២០
អត្ថបទដោយ៖
លន់ សារ៉ាត
គ្រោះមហន្តរាយធម្មជាតិ ដូចជាព្យុះ ទឹកជំនន់ និងភាពរាំងស្ងួតបានធ្វើឲ្យវៀតណាមខាតបង់ថវិកា ៣៧.៤ទ្រីលានដុង ឬ ១.៦ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ ធៀបនឹងឆ្នាំមុន កើនឡើង៥ដង។
វៀតណាមក៏មានមនុស្សស្លាប់ឬបាត់ខ្លួនដោយសារតែបញ្ហាទឹកជំនន់ ចំនួន៣៥៧នាក់ដែរ ដោយឆ្នាំមុន មានត្រឹម១៣៣នាក់ប៉ុណ្ណោះ នេះបើតាមប្រភពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ចេញផ្សាយ កាលពីថ្ងៃទី២៤ ធ្នូ ២០២០។
ប្រភពបន្ថែមទៀតថា វៀតណាមត្រូវបានព្យុះវាយប្រហារ១៤លើក ខណៈដែលតំបន់កណ្តាលនៃប្រទេសបានរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរជាងគេ ចន្លោះពីចុងខែកញ្ញា ដល់ពាក់កណ្តាលខែវិច្ឆិកា៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ