កូវីដ១៩ ប្រភេទថ្មី new strain ឆ្លងមកដល់ជប៉ុនដែរហើយ បន្ទាប់ពីសិង្ហបុរី
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រសួងសុខាភិបាលជប៉ុនបានអះអាងថា ជប៉ុនមានកូវីដ១៩ប្រភេទថ្មី៥ករណីដំបូង ទើបមកពីអង់គ្លេស ដោយគេដឹងថា វីរុសបំលែងថ្មីពីកូវីដ១៩នេះមានប្រភពមកពីអង់គ្លេស។
សម្រាប់អាស៊ី មិនមែនទើបមានករណីនេះ ក្នុងប្រទេសជប៉ុនទេ ដោយសិង្ហបុរីក៏ទើបបានប្រកាសពីករណីថ្មី new strain នេះដែរ ថ្មីៗនេះ។
អ្នកដំណើរទាំង៥នាក់នេះបានមកពីអង់គ្លេស នៅចន្លោះពីថ្ងៃទី១២ ដល់ ២១ ធ្នូ ពោលគឺមុនពេលជប៉ុនពង្រឹងការគ្រប់គ្រងព្រំដែន សម្រាប់អ្នកដំណើរមកពីអង់គ្លេស កាលពីថ្ងៃទី២៥ ធ្នូ ២០២០។ បុរសវ័យជាង៦០ឆ្នាំម្នាក់បានចេញរោគសញ្ញា ប៉ុន្តែ ៤នាក់ទៀតមិនមានរោគសញ្ញាអ្វីទេ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ