​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​ច្រានចោល​ការ​អះអាង​ថា​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​របស់​ប្រទេស​ខ្លួន​ ​បង្ក​គ្រោះថ្នាក់​ជាង​វី​រុ​ស​នៅ​ចក្រភពអង់គ្លេស

អាហ្វ្រិក​ខាងត្បូង​៖​ ​រដ្ឋមន្ត្រី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​ ​លោក​ ស្វេ​លី​នី​ អឹ​ម​ឃីហ្សេ ​បាន​ទាត់ចោល​ការ​អះអាង​របស់​សម​ភាគី​អង់គ្លេស​ដែល​ថា​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង​ ​បង្ក​គ្រោះថ្នាក់​ជាង​វី​រុ​ស​ទម្រង់​ថ្មី​ស្រដៀងគ្នា​មួយទៀត​ ​ដែល​កំពុង​ឆ្លង​រាលដាល​នៅ​ចក្រភពអង់គ្លេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ប្រតិកម្ម​ខាងលើ​នេះ​របស់​លោក​ ស្វេ​លី​នី​ អឹ​ម​ឃីហ្សេ ​បាន​កើតមានឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​លោក​ ​ម៉ា​ត​ ​ហែ​ន​ខក់​ ​និយាយ​ថា​ ​ប្រភេទ​វី​រុ​ស​នេះ​គួរ​អោយ​ព្រួយបារម្ភ​ ​ដោយសារ​វា​ឆ្លង​ខ្លាំង​ជាង​ ​និង​ទំនងជា​ប្រែរូប​រាង​លឿន​ជាង​វី​រុ​ស​មួយ​នៅ​អង់គ្លេស​ ​។​ ​ការ​ថ្លែង​បែប​នេះ​របស់​លោក​ ​ម៉ា​ត​ ​ហែ​ន​ខក់​ ​បាន​នាំ​អោយ​មាន​ហាមឃាត់​ការធ្វើដំណើរ​ពី​អាហ្វ្រិក​ខាងត្បូង​ ​ពីសំណាក់​ប្រទេស​ចំនួន​០​៨​ ​ក្នុង​នោះ​រួម​មាន​អង់គ្លេស​ផ្ទាល់​ ​អា​ឡឺម៉ង់ ​តួ​ក​គី​ ​និង​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ផង​ដែរ​ ​។​

យ៉ាងណាមិញ​ ​រដ្ឋមន្ត្រី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​មិន​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​ ​វី​រុ​ស​កូរ៉ូ​ណា​ប្រភេទ​501.​V​2​ឆ្លង​ខ្លាំង​ជាង​វី​រុ​ស​មួយ​ប្រភេទ​ទៀត​នៅ​អង់គ្លេស​ ​ដូចដែល​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​បាន​លើកឡើង​នោះ​ទេ​ ​ហើយ​ថា​ ​ក៏​មិន​មាន​ភស្តុតាង​បញ្ជាក់​ថា​ ​វា​បង្ក​ជំងឺ​ធ្ងន់​ ​ឬ​សម្លាប់​មនុស្ស​ច្រើនជាង​វី​រុ​ស​នៅ​អង់គ្លេស​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner