វៀតណាមទទួលបានកញ្ចប់កម្ចី 2 ពាន់លានដុល្លារពីស៊ុយអែតសម្រាប់គម្រោងអាកាសយានដ្ឋានធំបំផុតនៅអាស៊ីអាគ្នេយ៍

បរទេស ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន the Scandasia បានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេស
ស៊ុយអែតដែលជាសម្ព័ន្ធដ៏យូរអង្វែងមកហើយជាមួយនឹងវៀតណាមបានអនុម័តកញ្ចប់ប្រាក់កម្ចីដល់ទៅ 2ពាន់
លានដុល្លារក្នុងការជួយគាំទ្រដល់គម្រោងកសាងអាកាសយានដ្ឋានជាច្រើនក្នុងប្រទេសវៀតណាមដែលក្នុងនោះមានរួមទាំងអាកាសយានដ្ឋាន Long Thanh ដែលត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាអាកាសយានដ្ឋានដែល
ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

ប្រភពដដែលបានសរសេរទៀតថា គម្រោងផ្តល់ប្រាក់ជំនួយនេះនឹងអាចជួយទៅដល់ការពង្រីកសមត្ថភាពគ្រប់គ្រងចរាចរណ៍តាមផ្លូវអាកាសរបស់វៀតណាម ជាពិសេសជួយក្នុងការជួយចំណាយទៅលើការដ្ឋានសាងសង់អាកាស
យានដ្ឋាន Long Thanh ដែលនៅសេសសល់ព្រមទាំងច្រកចេញចូលទី3 របស់អាកាសយានដ្ឋាន Tan Son Nhat ខណៈដែលអាកាសយានដ្ឋានទាំងពីរនេះនឹងជួយដល់វិស័យធ្វើដំណើរតាមអាកាសរបស់ទីក្រុងហូជីមិញ ដោយការដ្ឋានសាងសង់ដំណាក់កាលទី 1 របស់អាកាសយានដ្ឋាន Long Thanh នឹងចាប់ផ្តើមដំណើរការចាប់ពីខែធ្នូនេះតទៅ ហើយកញ្ចប់ប្រាក់ប្រមាណជា 4,8 ពាន់លានដុល្លារនឹងត្រូវការប្រើប្រាស់នៅក្នុងដំណាក់កាលនេះហើយ
វៀតណាមចាំបាច់ត្រូវតែចំណាយលុយ 1 ភាគ 3 នៃកម្ចីនេះដើម្បីទិញយកសំភារៈ និងឧបករណ៍ដែលចាំបាច់ពីប្រទេសស៊ុយអែត។

គួរឲ្យដឹងថាវិស័យធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេសវៀតណាមបានហក់ឡើងយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះដោយសារតែចំនួនតួលេខនៃអ្នកទេសចរកាលពីឆ្នាំទៅមានចំនួនសរុបដល់ 16,3 លាននាក់ កើនឡើងប្រមាណជា 15 ភាគរយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner