ផ្កាយរណបធ្វើពីឈើដំបូងបំផុតលើលោកនឹងបង្ហាញខ្លួនក្នុងឆ្នាំ2023

បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយរបស់ជប៉ុនព្រមទាំងសកលវិទ្យាល័យ Kyoto ត្រូវបានគេដឹងថាបានសម្រេចចិត្តក្នុងការចូលរួមសហការគ្នាទៅលើផែនការមួយដែលនឹងអាចផលិតបានផ្កាយរណបជាលើកដំបូងបំផុតលើលោកដែលធ្វើឡើងពីឈើឲ្យបាននៅក្នុងឆ្នាំ 2023។

ក្រុមហ៊ុន Sumitomo Forestry បានប្រកាសថាខ្លួនបានចាប់ផ្តើមសិក្សាស្រាវជ្រាវរួចមកហើយអំពីកម្រិតនៃការលូតលាស់របស់ដើមឈើ និងជាពិសេសអំពីវិធីក្នុងការប្រើប្រាស់វត្ថុធាតុដើមជាសាច់ឈើនៅក្នុងលំហអាកាស។ កិច្ចការងារសហការគ្នារវាងភាគីទាំងពីរត្រូវបានគេដឹងទៀតដែរថានឹងអាចចាប់ផ្តើមការពិសោធន៍ទៅលើប្រភេទឈើជាច្រើនទៅក្នុងមជ្ឈដ្ឋានដែលមានសំពាធខ្លាំងនៅលើភពផែនដីជាមុនសិន។

គួរឲ្យដឹងដែរថាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលកាកសំណល់នៅលំហអាកាសដោយសារផ្កាយរណបចាស់ៗមានការកើនឡើងកាន់តែខ្លាំងខណៈដែលបណ្តាប្រទេសនានាបានធ្វើការបាញ់បញ្ជូនពីផែនដីជាបន្តបន្ទាប់
រហូតមក ដូចនេះផ្កាយរណបធ្វើពីឈើនឹងក្លាយទៅជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ។ផ្កាយរណបដែលធ្វើពីសាច់ឈើនឹងអាចឆាបឆេះដោយមិនបានបង្កហានិភ័យនៅក្នុងបរិយាកាស ឬធ្លាក់ជាកំទេចកំទីរបស់វាមកលើផែនដីឡើយ។

យោងតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ Takao Doi នៃសកលវិទ្យាល័យ Kyoto បានបញ្ជាក់ថា៖អ្វីដែលយើងតែងតែមានការព្រួយបារម្ភនោះគឺជាការពិតដែរថាផ្កាយរណបដែលចាស់ៗនឹងអាចត្រឡប់មកផែនដីវិញ និងឆេះទៅកំទេចកំទី ហើយអាចបង្កើតទៅជាភាគល្អិតនៃសារជាតុអាលុយមីញ៉ូមអុកស៊ីត Al2O3 ដែលវានឹងអណ្តែតវិល
វល់នៅក្នុងបរិយាកាសលើភពផែនដីរបស់យើងរាប់សិបឆ្នាំដែលវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់បរិស្ថានធម្មជាតិនៅលើភពផែនដី៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner