តុលាការសម្រេចចោទប្រកាន់បុគ្គល សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ

ភ្នំពេញ៖ Facebook ទណ្ឌិត សមរង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរម្តងទៀត ចំពោះព្រះមហាក្សត្រកម្ពុជា ដោយមានខ្លឹមសារថា៖ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»។

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ទុកថា «ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស»។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ជនឧទ្ទាមក្រៅច្បាប់ តែងបង្កើតនូវសារបំពុលសង្គម ក្នុងចេតនាទុច្ចរិត ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ពិសេសទណ្ឌិតរូបនេះ បានប្រើប្រាស់នូវភាសាអសីលធម៌ ម្ដងហើយម្ដងទៀតលើ facebook របស់ខ្លួន គ្មានសមជាមនុស្សដែលមានឧត្តមគតិ និងគុណធម៌ ស្ទើរក្លាយទៅជាបុគ្គលម្នាក់ជាជនអវិជ្ជា៕ ដោយ ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner