មនុស្ស ប្រុស ស្រី ១៨នាក់ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌទួលគោកឃាត់ខ្លួន ក្នុងប្រតិបត្តិការ ចុះបង្ក្រាប ទីតាំង ណេត (គ្មាន យីហោ ) បង្កប់ល្បែង ស៊ី សង

ភ្នំពេញ ៖ កាលពី វេលាម៉ោង ១០ ននិង៣០នាទី យប់ ថ្ងៃទី២៨ខែធ្នូ ឆឆ្នាំ២០២០ កម្លាំងចម្រុះ នៃគណៈបញ្ជាការ ឯកភាព ខណ្ឌ ទួលគោក បានឆ្មក់ ចុះបង្ក្រាបទីតាំងអ៉ិនធើណេត គ្មា ន យីហោ មួយ កន្លែងខាងក្រោយ វត្ត នាគវ័ន្ត តាមបណ្ដោយផ្លូវលេខ១៣២ ផ្ទះ គ្មាន លេខ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៨នាក់ និងដកហូតសម្ភារៈមួយចំនួន។

តាមប្រភព ព័ត៌មានពីមន្ត្រីសាលាខណ្ឌទួលគោក បានបង្ហេីបប្រាប់ ឲ្យដឹងថា ប្រតិបត្តិការ បង្ក្រាប នេះ គឺក្រោយពីទទួលបានបញ្ជាពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទទួលគោក កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌទួលគោកចុះ បង្ក្រាប ជាក់ស្ដែង ឃាត់ ខ្លួន បាន មនុស្ស ប្រុស ស្រី ញៀន ល្បែង កំពុង ពពាក់ពពូន គ្មា សម្ងំ លេង ល្បែង នៅ ខាង ក្នុង បានចំនួន១៨នាក់ ក្នុងនោះមានស្រី៣នាក់ ឆែកឆេរ រក ឃេីញ នូវ ម្សៅ ក្រាម សថ្លា មួយ ចំនួន តូច សង្ស័យ ជាសារ ធាតុ ញៀន និង ដក វត្ថុ តាង កុំព្យូទ័រ ជា ច្រើន គ្រឿង ។

ក្នុងប្រតិបត្តិការ នេះ សមត្ថកិច្ច មិន ទាន់ បង្ហាញ អត្តសញ្ញាណ ម្ចាស់ ទីតាំង ខាង លើ នៅ ឡើយទេ ដោយឡែក មនុស្សប្រុសស្រីទាំង១៨ នាក់ ត្រូវបានបញ្ជូន ទៅ កាន់ អធិការ ដ្ឋាន នគរបាលខណ្ឌ ទួលគោក ដើម្បីចាត់ការ បន្ត តាម នីតិ វិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner