ក្រសួងការងារឱ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈដំណើរការឡើងវិញ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង មួយស្តីពី ការអនុញ្ញាតឲ្យដំណើរការ បណ្តុះបណ្តាល នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថាបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រសួងសម្រេចអនុញ្ញាត ឲ្យដំណើរការបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងសេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា”គ្រប់គ្រឹះស្ថានទាំងអស់ត្រូវបន្តអនុវត្តតាមវិធានសុខាភិបាល និងតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ”។

          ជាមួយគ្នានេះក្រសួងការងារបានស្នើសុំឱ្យមន្រ្តីពាក់ព័ន្ធនិងរួមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស និស្សិត សិក្ខាកាមនិងសាធារណៈជនទាំងអស់ចូលរួមសហការនិងទទួលខុសត្រូវឱ្យបានម៉ឺងម៉ាត់៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner