រដ្ឋមន្ត្រីក្រសួងបរិស្ថាន កំពុងស្វែងរកក្រុមហ៊ុនសហការវិនិយោគនៅតំបន់រមណីយដ្ឋានភ្នំខ្នងផ្សារឱ្យកាន់តែមានភាពទាក់ទាញ
កំពង់ស្ពឺ ៖ ភ្នំខ្នងផ្សារ ដែលទេសចរភាគច្រើនតែងហៅថាឋានសួគ៌លាក់ខ្លួនកំពុងបង្កើនភាពទាក់ទាញ
ជាខ្លាំងក្នុងនាមជាទីរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាត និងកម្រប្រចាំនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋមន្ត្រី
ក្រសួងបរិស្ថានបង្កើនការយកចិត្តទុកដាក់ និងស្វែងរកវិស័យឯកជនសហការជាដៃគូក្នុងការរៀបចំហេដ្ឋា
រចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ រួមជាមួយនឹងការសាងសង់ទីសុវត្ថិភាពផ្នែកសុខាភិបាលផងដែរ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍នៅក្នុងពិធីទទួលទានអាហារសាមគ្គី
នៃគ្រួសារបណ្តាញព័ត៌មានអប្សរា (AMS) នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មួយរយៈចុងក្រោយ
នេះទេសចរជាច្រើនតែងនាំគ្នានិយាយពីភាពអស្ចារ្យនៃភ្នំខ្នងផ្សារ ហើយក៏មានអ្នកទៅលេងលក្ខណៈផ្សង
ព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្តមបានមានប្រសាសន៍ថា “ដើម្បីឡើងខ្នងផ្សា គឺត្រូវអោយយើងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅ
ក្នុងភូមិដើម្បីស្រង់ឈ្មោះអ្នកឡើងភ្នំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយតម្រូវអោយមន្ត្រីបរិស្ថានទៅ
ជាមួយដើម្បីមើលការខុសត្រូវ និងការពារផងដែរ។ មួយវិញទៀតគឺអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហើយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយយើងញាំផងដែរ”។
ឯកឧត្តមបានបញ្ជាក់ថា “ឥលូវខ្ញុំសុំមិនឱ្យមានការបើកបរយានជំនិះនោះទេ ព្រោះវាអាចយូរៗទៅខូចស្មៅ
បាត់បង់សោភ័ណភាព ពោលគឺអ្នកដែលទៅកម្សាន្តត្រូវដើរដោយថ្មើរជើង។ អ្វីដែលសំខាន់គឺត្រូវរៀបចំ
សណ្ដាប់ធ្នាប់ឱ្យបានល្អ និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកទេសចរ។ យើងកំពុងស្វែងរកដៃគូសហការពី
វិស័យឯកជន រៀបចំទីកន្លែងចំណត ថែរក្សាអនាម័យ ជាពិសេសរៀបចំកន្លែងមានសុវត្ថិភាពផ្នែកសុខាភិបាល ព្រោះជៀសវាងពេលកើតមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង គឺមានពេទ្យចាំជួយសង្គ្រោះតែម្ដង។ យើងធ្វើដូច្នេះ វានឹងជួយបង្កើនភាពទាក់ទាញ និងកាន់តែមានការផ្សព្វផ្សាយកាន់តែខ្លាំងទៅលើប្រជាប្រិយ
ភាពនៃតំបន់កម្សាន្តមួយនេះបន្ថែមទៀត”។


គួរបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់
កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាល
ស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ពេលព្រឹកព្រលឹមយេីងគួរធ្វេីដំណេីរ
ទៅកាន់ពយខ្នងផ្សារ ដេីម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួលខ្មាញ់ ហើយពេលល្ងាចយេីងអាចទស្សនាថ្ងៃលិចពីលេីខ្នងភ្នំផងដែរ ៕



