អធិការនគរបាលក្រុងតាខ្មៅ ប្រជុំដាក់ផែនការសម្រាប់ឆ្នាំ២០២១
កណ្ដាល៖ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ប្រជុំប្រចាំឆ្នាំ ដើម្បីដាក់ផែនការសម្រាប់ឆ្នាំ២០២១ ដើម្បីស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ពិសេសគឺអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ចំណុចគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាបាលកម្ពុជា ។
កិច្ចប្រជុំ ប្រព្រឹត្តិនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយមានការចូលរួមមានលោក លោកស្រី អធិការរង លោកនាយ នាយរងផ្នែក លោកនាយប៉ុស្ត៍ទាំង១០ និងមន្រី្តទាំងអស់ នាដើមសប្ដាហ៍។
លោក យី វណ្ណដា លើកឡើងពីផែនការងារនានា ដើម្បីសន្តិសុខជូនពលរដ្ឋ ពិសេសបម្រើបងប្អូនប្រជាពលរដ្ឋ, សេវាកម្មដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ២៤ ម៉ោងលើ២៤ម៉ោង ធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ឲ្យបានល្អបំផុតនៅក្នុងក្រុងតាខ្មៅ ពិសេសធ្វើការបង្ក្រាបនូវរាល់បទល្មើសនានា ដូចជាក្មេងទំនើងអំពើឆក់ប្លន់លួច និងអំពើល្មើសច្បាប់ផ្សេងៗទៀត ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ។
ការងារសម្រាប់ឆ្នាំថ្មី ដែលត្រូវអនុវត្តន៍ឲ្យមានប្រសិទ្ធរួមមាន៖
១៖ ពង្រឹងការងាររក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ជាពិសេសការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ដែលបានឆ្លងកាត់
២៖ ត្រូវប្រើពាក្យសំដី និងអាកប្បកិរិយា ឲ្យបានសមរម្យ កាត់សក់ខ្លី និង ស្លៀកបំពាក់ឲ្យសមរម្យ សាកសមជាកងកម្លាំង
៣៖ ត្រូវមានភាពរហ័សរហួន នៅពេលមានការសុំអន្ដរាគមន៍ពីប្រជាពលរដ្ឋ
៤៖ ត្រូវមានកម្លាំងប្រការ២៤ម៉ោងលើ២៤ ម៉ោង ទូរស័ព្ទបើជានិច្ច ដើម្បីដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ
៥៖ សម្រាប់សៀវភៅស្នាក់នៅ (ក២) ធ្វើយ៉ាងយូរបំផុត ២៤ម៉ោង និងសៀវភៅក៤ យ៉ាងយូរបំផុត៥ថ្ងៃ ឲ្យរួចរាល់ដោយ មិនបង់លុយកាក់អ្វីទាំងអស់។