រដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ប្រមាណ100លានដុល្លារ សម្រាប់គម្រោងព្រលានយន្ដហោះខេត្តមណ្ឌលគីរី

មណ្ឌលគីរី ៖ គម្រោងសាងសង់ព្រលានយន្តហោះក្នុងតំបន់នៅខេត្តមណ្ឌលគិរី ស្ថិតនៅភាគឦសានប្រទេសកម្ពុជាអាចនឹងចាប់ផ្តើមនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ 2021ខាងមុខនេះ ដើម្បីជំរុញភាពទាក់
ទាញក្នុងវិស័យទេសចរណ៍ និងការវិនិយោគពាណិជ្ជកម្មនៅក្នុងខេត្តមួយនេះ។ នេះបើយោងតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ AMS ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំ និងរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុន Powerchina International Group ដែលជាក្រុមហ៊ុនតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន public–private partnership (PPP)។ ក្រុមហ៊ុននេះនឹងទទួលខុសត្រូវរាល់ការចំណាយលើការសិក្សាអំពីលទ្ធភាពដែលត្រូវអនុវត្តដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដោយផ្តល់សិទ្ធិសាងសង់
ឱ្យគាត់ផ្តល់ដីប្រមាណជាង300 ហិកតាសម្រាប់ការសាងសង់។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានមានប្រសាសន៍ថា ៖ «ទី1 ការសាង
សង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរីដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តន៍ គឺស្របទៅតាម
គោលនយោបាយនៃការអភិវឌ្ឍតំបន់ភាគឦសាន គោលនយោបាយនៃការអភិវឌ្ឍវិស័អាកាសចរណ៍
និងវិស័យទេសចរណ៍។ ទី2-យើងបានធ្វើការសិក្សាជិតចប់ ហើយការសិក្សាពីសមិទ្ធិ-លទ្ធភាពយើងជ្រើសយកជម្រើសមួយដែលសមរម្យ ស្របទៅតាម ការរីកចម្រើនវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ រួមជាមួយនឹងលក្ខខណ្ឌនៃកិច្ចអភិវឌ្ឍន៍នៅតំបន់នោះ»។

យន្តហោះលំដាប់ 4C នឹងត្រូវដាក់ឱ្យប្រើប្រាស់ដែលព្រលាននេះមានចម្ងាយផ្លូវរត់ Runway ប្រមាណ
1800-2800 ម៉ែត្រ ផ្អែកទៅលើការរីកចម្រើននៃបច្ចេកវិទ្យាព្រលាន។ ក្នុងនោះមានយន្ដហោប្រភេទ
ធុនមធ្យម Boing737 និងAirbus320 និងស៊េរីរបស់វាមាន Airbus321 Airbus319 Airbus324 ដោយមានទំងន់មិនលើសពី 80 តោន ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ៖ «គម្រោងផែនការសាងសង់ព្រលានយន្តហោះមួយនេះ រាជរដ្ឋាភិបាលបានប្រកាសហើយ ឱ្យយើងធ្វើកិច្ចព្រមព្រៀងក្របខ័ណ្ឌ។ មានន័យថា ដើម្បីបញ្ជាក់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយចំនួន ថាតើក្រុមហ៊ុនត្រូវធ្វើអ្វីខ្លះ? ដែលកិច្ចព្រមព្រៀងនេះ ក៏មិនងាយស្រួលនោះទេ ព្រោះគឺជាផ្នែកមួយដ៏សំខាន់។ ជាកិច្ចព្រមព្រៀងសម្បទានដែលក្រុមហ៊ុន គាត់មានសិទ្ធិរៀបចំបន្ថែមទៀត នូវផ្នែកច្បាប់គតិយុត្ត បច្ចេកទេស និងទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅពេលសិក្សាបញ្ចប់យើងនឹងយកព័ត៌មានទាំងនោះដាក់លើតុ ដើម្បីជជែកគ្នា»។

ឯកឧត្តមបានមានប្រសាសន៍ឱ្យដឹងថែមទៀតថា នៅក្នុងគម្រោងកិច្ចព្រមព្រៀងរហូតដល់ពេល
សាងសង់ គឺមិនតិចជាងរយៈពេល 6-8 ខែនោះទេ ហើយតាមការប៉ាន់ស្មានអាចដល់អំឡុងខែសីហា ឬកញ្ញា ឆ្នាំ2021 ដែលអាចជារយៈពេលសរុបការងារចាប់ផ្តើមសាងសង់បាន។ គម្រោងសាងសង់ព្រលានយន្តហោះ ខេត្តមណ្ឌលគីរីនេះ នឹងត្រូវចំណាយអស់ទឹកប្រាក់ចន្លោះប្រមាណ100លានដុល្លារ។

តាមរបាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបង្ហាញថា ចាប់ពីឆ្នាំ 2015 ដល់ឆ្នាំ 2023 ការវិនិយោគសរុបនៅក្នុងអាកាសយានដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងដែនអាកាសថ្មីនឹងមានទំហំទឹកប្រាក់ចំនួនប្រមាណជា3.5 ពាន់លានដុល្លារ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner