អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៩៤ម៉ឺននាក់ និងជាសះស្បើយជាង៦៤លាន៨១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩០លាន៦៨ម៉ឺន៩ពាន់៧៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៩៤ម៉ឺន៣ពាន់៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៤លាន៨១ម៉ឺន១ពាន់៣៨០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២២លាន៩១ម៉ឺន៧ពាន់៣៣៤នាក់ ស្លាប់ចំនួន៣៨ម៉ឺន៣ពាន់២៧៥នាក់ និងជាសះស្បើយចំនួន១៣លាន៤៨ម៉ឺន៣ពាន់៤៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៤៦ម៉ឺន៧ពាន់៤៣១នាក់ ស្លាប់ចំនួន១៥ម៉ឺន១ពាន់១៩៨នាក់ និងជាសះស្បើយ១០លាន៩ម៉ឺន២ពាន់១៣០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន១០ម៉ឺន៥ពាន់៧៩០នាក់ ស្លាប់២០ម៉ឺន៣ពាន់១៤០នាក់ និងជាសះស្បើយ៧លាន១៦ម៉ឺន៧ពាន់៦៥១នាក់ ៕