ក្រុមហ៊ុន Apple សហការជាមួយ Hyundai គ្រោងផលិតរថយន្តអគ្គិសនីបើកបរដោយស្វ័យប្រវត្តិនៅឆ្នាំ២០២៤
អាមេរិក៖ ក្រុមហ៊ុន Hyundai Motor និង Apple Inc មានផែនការចុះកិច្ចព្រមព្រៀងជាដៃគូសហការ ក្នុងការផលិតរថយន្តអគ្គិសនីបើកបរដោយស្វ័យប្រវត្តិនៅក្នុងអំឡុងខែមីនាឆ្នាំ២០២១នេះ ខណៈសង្វាក់ផលិតកម្មនឹងចាប់ផ្ដើមនៅឆ្នាំ២០២៤ខាងមុខនៅសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័័រនាពេលថ្មីៗ ។
ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Apple បានពិភាក្សាគ្នាលើគម្រោងមួយនេះអស់រយៈជាយូរមកហើយ ខណៈដែលសារព័ត៌មានជាច្រើនបានផ្សាយថា Apple គ្រោងនឹងបង្កើតរថយន្តដោយខ្លួនឯងនៅឆ្នាំ២០២៤ នេះបើតាមសារព័ត៌មាន Korea IT News ។
ជាមួយគ្នានេះ សារព័ត៌មាន Korea IT News បានចេញផ្សាយដោយបញ្ជាក់ទាំងទីតាំង និងទំហំទឹកប្រាក់នៃការវិនិយោគ ប៉ុន្តែក្រោយពីចេញផ្សាយ បាន ប៉ុន្មាន ក៏លុបចោលទីតាំង និងទំហំទឹកប្រាក់វិញ ដោយរក្សាទុកត្រឹមតែកាលបរិច្ឆេទប៉ុណ្ណោះ ព្រមទាំងបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរគ្រោងនឹងដាក់ឱ្យសាកល្បងរថយន្តអគ្គសនីបើកបរដោយស្វ័យប្រវត្តិនេះនៅឆ្នាំក្រោយ ៕