សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា អបអរសាទរ ថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១-២០២២ ថ្ងៃទី១១ មករ ២០២១នេះ
អត្ថបទដោយ៖
AMS OneMinute
កាលពីឆ្នាំ២០២០ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអាក្រក់ដល់ការរៀនសូត្ររបស់សិស្សានុសិស្សគ្រប់ភូមិសិក្សា។ កិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានអនុញ្ញាតឱ្យការអប់រំអាចបន្តទៅបានតាមរយៈការដាក់ឱ្យរៀនតាមប្រព័ន្ធអនឡាញ និងទូរទស្សន៍ជាដើម។
ទន្ទឹមគ្នានេះ ការពង្រឹងវិធានសុខាភិបាល នៅតាមបណ្តាគ្រឹះស្ថានអប់រំ ក៏ជាកត្តាចាំបាច់សម្រាប់ធានាថា ការបើកសាលាឡើងវិញ នឹងមិនក្លាយជាកន្លែងចម្លងជំងឺកូវីដ១៩ ដែលត្រូវបានអនុវត្តប្រកបដោយភាពយកចិត្តទុកដាក់បំផុត។
ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា