គ្រឹះស្ថានសិក្សាចំនួន៩៥ បានប្រារព្ធពិធីបើក បវេសនកាលឆ្នាំសិក្សាថ្មី២០២០.២០២១ ក្រោមបរិបទថ្មីនៃគន្លងថ្មី ក្នុងវិស័យអប់រំ

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១  បានអញ្ជើញជាអធិបតីក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

 ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា បវេសនកាល ឆ្នាំ២០២០-២០២១  ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុ ត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍ នៃការអប់រំ ក្នុងសម័យ Covid-១៩ ក្នុងឆ្នាំសិក្សា២០១៩-២០២០ កន្លងមក។ ថ្វីត្បិតឆ្នាំនេះ កម្ពុជា ក៏ដូចជាពិភពលោក កំពុងតែប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ការប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ក្រោមទស្សនទានថ្មី នៃគន្លងថ្មី ក្នុងវិស័យអប់រំត្រូវបានប្រារព្ធឡើងតាមការកំណត់នៃក្រសួងអប់រំ។យើងទាំងអស់គ្នា ត្រូវស្ថិត នៅក្នុងគន្លងថ្មី រក្សាគម្លាត លាងសម្អាតដៃ វាស់កំដៅ នៅតែបន្តអនុវត្ត។ ឯកឧត្តមបន្តថា ក្រសួងមានបទពិសោធន៍ក្នុងការគ្រប់គ្រងការបង្រៀននៅក្នុងសហគមន៍នាឆ្នាំកន្លងមក ដែលក្រសួងអប់រំ បានច្នៃប្រឌិតបង្រៀនច្រើនរបៀបតាមបណ្ដាញឌីជីថល តាមទូរទស្សន៍ ប៉ុន្តែមិនអាចឱ្យសិស្សរៀនបានគ្រប់គ្នានៅទូទាំងខេត្ត ដោយសារពួកគាត់ខ្វះស្មាតហ្វូន និងកន្លែងមួយចំនួនមិនមានសេវា Internet។ កន្លងមក លោកគ្រូ អ្នកគ្រូ បានខិតខំចុះទៅ តាមគោលដៅក្នុងសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យសិស្ស បានសិក្សាតាមរយៈការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូនៅគ្រប់ កម្រិតសិក្សា ម្យ៉ាងទៀតមានការចូលរួមពីមាតា បិតាជម្រុញកូនចៅ ចូលរួមសិក្សាតាមប្រពន្ធអនឡាញ យើងជំនះបានជា បន្តបន្ទាប់។ សាលាមួយចំនួន ត្រូវចែកវេនសិក្សា និងធ្វើស្វ័យសិក្សាតាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធឌីជីធល ដើម្បីអភិវឌ្ឍ សមត្ថមភាពប្រកបដោយគុណវុធ។ មន្ទីរអប់រំ ត្រូវរៀបចំផែនការ និងសកម្មភាព នៃការប្រែប្រួលដោយសារកូវីដ-១៩ ដោយចាប់ផ្ដើមបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមបរិបទថ្មី បង្កើនសមត្ថភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រាប់ អនាគតប្រទេសជាតិ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរខេត្តបានអោយដឹងថា វិស័យអប់រំនៅ ខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យសិស្សទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមាន     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនំាប្រទេសប្រកបដោយ បញ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នំា២០១៦-២០៣០ ដើម្បីចូលរួមអភិវឌ្ឍ ប្រទេសជាតិ។

សូមបញ្ជាក់ថា សាលារៀននៅខេត្តព្រះសីហនុ មានចំនួន១០១សាលា ក្នុងនោះ មត្តេយ្យដាច់ដោយឡែកមាន ១សាលា បឋមសិក្សាចំនួន៧២ អនុវិទ្យាល័យ១៨វិ ទ្យាល័យ០៩ សាលាគរុកោសល្យ និងវិក្រឹតការ០១កន្លែង៕ ដោយ៖ ខៀវ សាវ៉ុន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner