​សមាគម​ទេសចរណ៍​ថៃ​រំពឹង​ថា​ ​នៅ​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​១​ ​នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រទេស​ថៃ​កាន់តែ​ច្រើន

​ថៃ​៖​ ​សមាគម​ភ្នាក់ងារ​ទេសចរណ៍​ថៃ​ ​AT​T​A​ ​កំពុង​អំពាវនាវ​អោយ​រដ្ឋាភិបាល​លុបចោល​ការ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​១​៤​ថ្ងៃ​ ​សម្រាប់​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ត្រីមាស​ទី​ ​៣​ ​នៃ​ឆ្នាំ​ ​២​០​២​១​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Thai​g​e​r ​។​

ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​ថៃ​ ​AT​T​A​ ​លោក​ ​វី​ឈី​ត​ ​ប្រាក​ប់ហ្គោ​សុល​ ​និយាយ​ថា​ ​ដើម្បី​ជួយ​ក្រុមហ៊ុនទេសចរណ៍​ ​រដ្ឋាភិបាល​ត្រូវតែ​ផ្តោត​លើ​ការ​គ្រប់គ្រង​រលក​ទី​ ​២​ ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ឲ្យបាន​នៅ​ខែក្រោយ​ ​និង​ធ្វើ​យ៉ាងណា​ឲ្យ​ករណី​ឆ្លង​ធ្លាក់ចុះ​មក​ត្រឹម​ខ្ទង់​ដប់​ ​ហើយ​ថា​ ​បើ​សិន​ចំនួន​ឆ្លង​បាន​ថយ​ចុះ​ពី​រាប់​រ​យមក​ខ្ទង់​ដប់​នោះ​ ​វា​គួរតែ​បង្កើត​ការ​ជឿ​ទុកចិត្ត​ ​និង​បរិយាកាស​ទេសចរណ៍​ល្អ​ប្រសើរ​ ​។​

លោក​ ​វី​ឈី​ត​ ​បាន​អះអាង​ថា​ ​វា​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​នៅ​ក្នុង​ត្រីមាស​ទី​៣​ ​នៃ​ឆ្នាំ​២​០​២​១​ ​នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រទេស​ថៃ​កាន់តែ​ច្រើន​ ​ហើយ​វិ​ស​័​យ​ទេសចរណ៍​នឹង​ងើបឡើង​វិញ​ជាង​៨​០​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​២​ខាងមុខ​ ​ខណៈ​បញ្ហា​នេះ​នឹង​ដោះស្រាយ​សេដ្ឋកិច្ច​ដែល​កំពុង​មាន​ការលំបាក​របស់​ប្រទេស​ថៃ​ជា​បណ្តើរៗ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner