ក្រសួងអប់រំយុវជន និងកីឡាបើកកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិអំណាន១១មីនា
ថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធី បើកកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិអំណាន ១១មីនា ដោយមានការចូលរួមពីលោកជំទាវទទួលបន្ទុក ថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារៈក្នុងកិច្ចប្រជុំនេះបានពិភាក្សាទៅលើ៖
-គេហរទំព័រទីវាជាតិអំណាន៖ អង្គប្រជុំបានពិភាក្សាទៅលើការរៀបចំប្លង់ ប្រអប់ព័ត៌មាន
និងខ្លឹមសារអត្ថបទ ដែលត្រូវដាក់បញ្ចូលក្នងគេហរទំព័រ របស់ក្រសួងអប់រំ យុវជន និងកីឡា។
-ព្រឹត្តបត្រទិវាជាតិអំណាន៖ ដើម្បីចងក្រងនូវសកម្មភាពផ្សេងៗនៅក្នុងទិវាជាតិអំណាន
១១មីនា ដើម្បីបោះពុម្ព និងផ្សព្វផ្សាយ តាមប្រពន្ធ័ផ្សព្វផ្សាយសង្គមផ្សេងៗ។
-ទស្សនាវដ្តីអប់រំ៖ នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សារៀបចំបន្តពីទស្សនាអប់រំ ដើម្បីទុកជាស្នាដៃ នឹងទុកជាចំណេះដឹងដល់អ្នកស្រាវជ្រាវ ដូចជាគរុកោសល្យ កម្មវិធីសិក្សា និងស្នាដៃផ្សេងៗ។
-ទិវាជាតិអំណាន ៖ ការរៀបចំទិវាជាតិអំណាន១១មីនានេះ គឹនៅវិទ្យាស្ថានជាតិអប់រំ ដោយនៅក្នុងស្ថានភាពកូវីដ១៩ ត្រូវកំណត់សមត្ថភាពអ្នកចូលរួមមិនលើសពី១០០នាក់ បទ បង្ហាញទាក់ទងនឹងប្រធានបទផ្សេងៗ ធ្វើឡើងតាមរយៈអនឡាញ។ ការប្រឡងប្រណាំងធ្វើឡើងតែមួយពេល ដោយដាក់ទីតាំងដាច់ដោយឡែកពីគ្នា និងពុំមានពិធីបើកការប្រឡងប្រណាំង។ ការចូលរួមកន្នុងកម្មវិធីធំមានតែ៩នាក់ប៉ុណ្ណោះ សម្រប់បីវិញ្ញាសា អាន ស្មូតកំណាព្យ និងតែងនិពន្ធ។ ការរៀបចំអ្នកសរសេរស្នាដៃ និងធ្វើបទបង្ហាញអំពី ស្នាដៃអំពីតម្លៃអក្សសិល្បិ៍នៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ៕ ដោយ -រ៉ាវុធ