​ថៃ​មាន​ឆ្លង​កូ​វី​ដ​១​៩​ ​ជាង​៧​០​០​នាក់​ ​២​ថ្ងៃជា​ប់​ៗ​គ្នា

​រដ្ឋាភិបាល​ថៃ​ ​នា​ថ្ងៃចន្ទ​ ​ទី​១​៨​ ​មករា​ ​២​០​២​១​នេះ​ ​បាន​ប្រកាស​ពី​​​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ថ្មី​ចំនួន​៣​៦​៩​នាក់​ទៀត​ធ្វើឲ្យ​ចំនួន​អ្នក​កើត​កូ​វី​ដ​១​៩​ចាប់តាំង​ពី​ពេល​ចាប់ផ្តើម​ផ្ទុះ​កូ​វី​ដ​១​៩​មក​ ​កើន​ដល់​១​២​៤​២​៣​នាក់​ហើយ​ ​ខណៈ​អ្នក​ស្លាប់​មាន​៧​០​នាក់​។​ ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​រក​ឃើញ​៣​៧​៤​នាក់​ឆ្លង​កូ​វី​ដ​១​៩​ ​នៅ​ប្រទេស​នេះ​ដែរ​ ​ដូច្នេះ​សរុប​ទាំង​២​ថ្ងៃជា​ប់​ៗ​គ្នា​ ​មាន​៧​៤​៣​នាក់​បាន​ឆ្លង​។​

​ប្រភព​បញ្ជាក់​ថា​ ​៨​២​នាក់​ក្នុងចំណោម​៣​៦​៩​នាក់​នេះ​ ​គឺជា​ករណី​ឆ្លង​ក្នុងស្រុក​ ​ខណៈ​ដែល​២​៧​៥​នាក់​ទៀត​ ​គឺជា​ការ​ចម្លង​ក្នុង​សហគមន៍​ដែរ​ ​តែ​ទាក់ទង​នឹង​ពលករ​អន្តោប្រវេសន៍​។​ ​ក្រៅពី​នេះ​ ​មាន​១​២​នាក់​ ​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​។​

​តាំងពី​ផ្ទុះ​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ​ ​ផ្តើម​ចេញពី​ផ្សា​លក់​អាហារ​សមុទ្រ​មួយ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​កាលពី​ចុង​ឆ្នាំ​២​០​២​០​មក​ ​ជំងឺ​កូ​វី​ដ​១​៩​បាន​ឆ្លង​រាលដាល​ដល់​៦​១​រាជធានី​-​ខេត្ត​ហើយ​ ​ក្នុង​នោះ​ ​មានតែ​១​៦​ខេត្ត​ប៉ុណ្ណោ​ដែល​គ្មាន​៕ ប្រភពពីបាងកកប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner