តាមការប៉ាន់ស្មានរបស់ក្រុមបរិស្ថាន “Ocean Asia-អូស៊ិនអាស៊ី” ជាង ១.៥ ពាន់លានម៉ាស អណ្តែត ឬកប់ក្នុងមហាសមុទ្រក្នុងឆ្នាំ ២០២០ ហើយ ៤៥០ ឆ្នាំក្រោយ ទើបវារលាយ
អត្ថបទដោយ៖
AMS OneMinute
ម៉ាសទាំងនេះប៉ះពាល់ដល់អាយុជីវិតសត្វសមុទ្រដែលស៊ីវាជាចំណី។ ម្យ៉ាងទៀត ម៉ាសនឹងបំបែកជាភាគល្អិតប្លាស្ទិកតូចៗ ដែលបង្កឱ្យមានការបំពុល និងផ្លាស់ប្តូរ DNA របស់សត្វមួយចំនួនផងដែរ។
ដើម្បីដោះស្រាយបញ្ហានេះ មនុស្សគួរប្រើប្រាស់ម៉ាសណាដែលអាចប្រើឡើងវិញបាន (ម៉ាសក្រណាត់ដែលអាចបោកគក់បាន) ចំណែករដ្ឋាភិបាល និងស្ថាប័នឯកជននានា ក៏គួរអនុវត្តច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដើម្បីគ្រប់គ្រងកាកសំណល់ប្លាស្ទិក។ វិធីសាស្រ្តផ្សេងទៀតរួមមាន ប្រើប្រាស់វត្ថុធាតុដើមបែបធម្មជាតិ ដែលអាចរលាយក្នុងរយៈពេលខ្លី និងមិនបញ្ចេញសារធាតុគីមី។
ប្រភព៖ Thinking Humanity