ក្រសួងការបរទេសកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងដាក់ឱ្យប្រើប្រាស់សៀវភៅមុខម្ហូបខ្មែរ ដែលមានឈ្មោះថា “The Taste of ANGKOR”
នៅថ្ងៃទី ១៨ មករា នេះ ក្រសួងការបរទេសកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងដាក់ឱ្យប្រើប្រាស់សៀវភៅមុខម្ហូបខ្មែរ ដែលមានឈ្មោះថា “The Taste of ANGKOR”
យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ជាត្រីវិស័យក្នុងការពង្រឹងប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ដោយផ្តោតទៅគោលដៅ ០៤ធំៗ រួមមាន៖
១. ការជំរុញពាណិជ្ជកម្មអន្តរជាតិ
២. ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីបរទេស
៣. ការលើកកម្ពស់វិស័យ ទេសចរណ៍ និង
៤. ការជំរុញការផ្លាស់ប្តូរវប្បធម៌ (រួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ)។
យុទ្ធសាស្រ្តនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន។
ប្រភព៖ ក្រសួងការបរទេស