ការវាស់វែងដីធ្លីមិនបានត្រឹមត្រូវបង្ករឲ្យមានវិវាទដីធ្លី ត្រូវក្រសួងចេញសេចក្ដីណែនាំជាថ្មី

យោងតាមលិខិតដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃ១៨មករាឆ្នាំ២០១ ជូនរដ្ឋមន្ត្រីក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ត បានឲ្យដឹងថា កន្លងមក ក្រសួងបានសង្កេតឃើញថា មានករណីនៃការវាស់វែង និងកំណត់ក្បាលដីក្នុងគោលដៅផ្ដល់កម្មសិទ្ធិ និងសិទ្ធិជួលឯកជនរបស់រដ្ឋ ដោយគ្មានការពិនិត្យ និងផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី ដែលធ្វើឲ្យនិយាមការនៃក្បាលដីខ្វះភាពសុក្រឹត្យ ជាន់ក្បាលដីគ្នា និងបង្កឲ្យមានវិវាទដីធ្លី។

ដើម្បីចៀសវាងបញ្ហាទាំងនោះកើតឡើង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឲ្យក្រសួង ស្ថាប័ន ដែលជាអាជ្ញាធរ កាន់កាប់ដីរដ្ឋ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តតាមវិធានការមួយចំនួនដូចជា ទី១ រាល់ការអង្កេតវាស់វែងសុរិយដីនៃក្បាលដី ត្រូវអនុវត្តន៍ និងផ្ទៀងផ្ទាត់ដោយរដ្ឋបាលសុរិយោដីដែលជាអង្គភាពមានសមត្ថកិច្ចតែមួយគត់ ក្នុងការវាស់វែងកំណត់ព្រំក្បាលដីស្របតាមមាត្រា២២៩ និងមាត្រា២៣៥នៃច្បាប់ភូមិបាល។

ទី២ រដ្ឋបាល រាជធានី ខេត្ត ត្រូវប្រគល់ភារកិច្ចជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ចុះវាស់វែង កំណត់នយាមកា និងផ្ទៀងផ្ទាត់ជាមួយប្រពន្ធ័មូលដ្ឋានទិន្នន័យសុរិយោដី។ ទី៣ រាល់ទិន្នន័យវាស់វែងក្បាលដីក្នុងគោលដៅស្នើសុំគោលការណ៍ពបីរាជរដ្ឋាភិបាល ដើម្បីផ្ដល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអង្គភាពគ្រប់គ្រងប្រពន្ធ័មូលដ្ឋានទិន្នន័យសុរិយោដីទូទាំងប្រទេស ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ជាមុន។ ទី៤ រាល់ការជួលដីឯកជនរបស់រដ្ឋ ត្រូវធ្វើការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជាដីឯកជនរបស់រដ្ឋជាមុន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner