​សេដ្ឋកិច្ច​ចិន​ស្ទុះ​ងើបឡើង​វិញ​ខ្លាំង​នៅ​ត្រីមាស​ទី​៤​ ​ឆ្នាំ​២​០​២​០​ ​ក្រោយ​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​១​៩

​សេដ្ឋកិច្ច​ចិន​បាន​ស្ទុះ​ងើបឡើង​វិញ​ខ្លាំង​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​២​០​២​០​ ​ដែល​ជំរុញ​ដោយ​តម្រូវ​ការ​កាន់តែ​ខ្លាំង​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​រួម​ទាំង​គោល​នយោបាយ​ជំរុញ​សេដ្ឋកិច្ច​ ​ដែលគេ​រំពឹង​ថា​ ​នឹង​ផ្តល់​នូវ​កំណើន​ដ៏​រឹង​មាំ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​។​

​ការ​វិភាគ​ដែល​ស្ទាបស្ទង់​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉​យ​ទ​័​របា​ន​ព្យាករណ៍​ថា​ ​ផលិតផល​ក្នុងស្រុក​សរុប​ ​G​D​P​ ​របស់​ចិន​បាន​កើន​ឡើង​៦​.​១​ភាគរយ​កាលពី​ខែ​តុលា​ ​ដល់​ខែ​ធ្នូ​ ​បើ​ធៀប​នឹង​កំណើន​នៅ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២​០​១​៩​ ​ដោយ​កើន​ពី​អត្រា​៤​.​៩​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​៣​ ​។​ ​ប្រការ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ចិន​មួយ​ឆ្នាំ​ពេញ​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ ​G​D​P​ ​២​.​១​ ​ភាគរយ​ ​ដែល​ទំនងជា​ធ្វើ​ឱ្យ​ចិន​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​តែមួយ​គត់​ ​ដែល​ឃើញ​កំណើន​កាលពីឆ្នាំមុន​ ​ប៉ុន្តែ​នៅតែ​ជា​ល្បឿន​ខ្សោយ​បំផុត​របស់​ប្រទេស​នេះ​ក្នុងរយៈពេល​ជាង​បួន​ទសវត្សរ៍​ ​។​

សូម​ជម្រាប​ថា​ ​ដោយមាន​វិធានការ​ទប់​ស្កាត់​វី​រុ​ស​យ៉ាង​តឹងរ៉ឹង​ ​និង​ ​ជំនួយ​សង្គ្រោះ​បន្ទាន់​សម្រាប់​អាជីវកម្ម​នោះ​ ​សេដ្ឋកិច្ច​ចិន​បាន​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្តើរៗ​ ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​៦​.​៨​ភាគរយ​ក្នុងរយៈពេល​០​៣​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​០​ ​នៅពេលដែល​ជំងឺ​កូ​វី​ដ​១​៩​បាន​ផ្ទុះឡើង​ដំបូង​នៅ​ទីក្រុង​វូ​ហាន​ ​ហើយ​រីក​រាលដាល​ពេញទំហឹង​លើ​ពិភពលោក​ ​៕​
​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner