សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ចំនួន៦១១ករណីថ្មីទៀត ធ្វើឱ្យប្រទេសនេះមានអ្នកឆ្លងច្រើនជាងគេស្ថិតនៅលំដាប់ទី២៦លើពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

សិង្ហបុរី៖ ក្រសួងសុខាភិបាលសង្ហិបុរី MOH បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៦១១ករណីថ្មីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ នៅថ្ងៃសុក្រម្សិលមិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី នៅក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើនេះ មានចំនួនរហូតដល់៩៩ភាគរយជាករណីឆ្លងជាចង្កោម ។ ចំនែកឯអ្នកជម្ងឺឆ្លង COVID-19 សរុប១ពាន់៣៣៧ករណីបានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ឬ ទីតាំងដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងសហគមន៍ ។

សូមបញ្ជាក់ថា សិង្ហបុរីស្ថិតនៅលំដាប់ទី២៦ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអត្រាឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ សង្ហិបុរីមានចំនួនអ្នកឆ្លងសរុប៣ម៉ឺន៣ពាន់៨៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៣នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៩ពាន់៦៣១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner