វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៦លាននាក់ ក្នុងនោះស្លាប់ជិត៣៧ម៉ឺននាក់ និងជាសះស្បើយជាង២.៦លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៣ម៉ឺន១ពាន់២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៦ម៉ឺន៦ពាន់៨១២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៦៥ម៉ឺន៩ពាន់២៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។
បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧៩ម៉ឺន៣ពាន់៥៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៤ពាន់៥៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥១ម៉ឺន៩ពាន់៥៦៩នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៤៦ម៉ឺន៨ពាន់៣៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៩៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៣ពាន់១៨១នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៨ម៉ឺន៧ពាន់៦២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៣៧៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៩ពាន់២៥៧នាក់ ។
៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៥ពាន់៦៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន១ពាន់២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់១៦១នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕