អាមេរិកផ្តល់កញ្ចប់ថវិកាកម្ចីជួយដល់អាជីវកម្មខ្នាតតូចជាង 5 ពាន់លានដុល្លារ

វ៉ាស៊ិនតោន៖ មិនដល់មួយសប្តាហ៍ផងក្រោយការចាប់ដំណើរការកម្មវិធីកម្ចីដែលមានឈ្មោះថា Paycheck Protection Program (PPP) នៅថ្ងៃដើមនេះអាមេរិកបានប្រកាសអនុម័តកញ្ចប់ជំនួយជាកម្ចីថ្មីមួយទៀតសម្រាប់អាជីវកម្មខ្នាតតូចដែលមានទឹកប្រាក់រហូតទៅដល់ 5 ពាន់លានដុល្លារបន្ថែមទៀត។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយការិយាល័យទទួលបន្ទុកកិច្ចការងារកម្ចីអាជីវកម្មខ្នាតតូចអាមេរិកឬ SBA បានបញ្ជាក់ទៀតថាកម្ចីដែលទាមទារឲ្យអ្នកខ្ចីបំពេញតាមតំរូវការចាំបាច់មួយចំនួនជាពិសេសដំបូងបំផុតគឺការប្រើប្រាស់លុយកម្ចីទៅលើប្រាក់ខែរបស់បុគ្គលិក ហើយមកដល់ពេលនេះគេជឿជាក់ថាកញ្ចប់ថវិកានេះនឹងត្រូវហូរចេញទៅដល់អាជីវកម្មប្រមាណជា 60,000 កន្លែងតាមរយៈអ្នកកម្ចីជាធនាគារប្រមាណជា 3,000 កន្លែង។

ចាប់តាំងពីថ្ងៃអង្គារកន្លងមក កញ្ចប់ជំនួយប្រមាណជា 284 ពាន់លានដុល្លារផ្សេងទៀតដែលជាផ្នែកមួយនៃកញ្ចប់ថវិកាជំនួយសម្រាប់ប្រទេសទាំងមូល 892 ពាន់លានដុល្លារត្រូវបានអនុម័តកាលពីខែធ្នូនោះក៏បានត្រូវបើកដំណើរការសម្រាប់អ្នកចង់ខ្ចីទាំងឡាយផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner