សកម្មភាពមនុស្សធ្វើឱ្យអាកាសធាតុពិភពលោកនឹងឡើងកម្តៅ 2.3 អង្សាគ្មានអ្វីទប់ស្កាត់បាន

អត្ថបទដោយ៖
ស៊ុន លី

ចំណេះដឹងទូទៅ ៖ តាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ដែលបានចេញផ្សាយដោយ WEForum ព្រមា​ន​យ៉ាងច្បាស់ៗថា អាកាសធាតុរបស់ពិភពលោកនឹងកើនឡើងដល់ទៅ 2.3 អង្សាគ្មានអ្វីអាចទប់ស្កាត់វាបានឡើយ។ វិធីតែមួយគត់ដែលអាចពន្យាពេលឡើងកម្តៅក្នុងភពផែនដីបាន ប៉ុន្តែលុះត្រាកាត់បន្ថយសកម្មភាពមនុស្សដែលបង្កើតឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែត្រូវចំណាយពេលយ៉ាងហោចណាស់ច្រើនទសវត្ស។

ការស្រាវជ្រាវថ្មីក៏បានរកឃើញដែរថា ទោះបីជានៅតំបន់ខ្លះនៃពិភពលោកមានអាកាសធាតុចុះត្រជាក់បន្តិច ហើយបានបង្កើតទៅជាពពកជួយការពារកាំរស្មីពីព្រះអាទិត្យក្តី ប៉ុន្តែវានឹងរលាយបាត់ទៅវិញបន្តិចម្តងៗ ចំណែកកម្តៅនៅបន្តបញ្ចេញមកវិញដដែល។

អ្នកវិទ្យាសាស្ត្រជឿជាក់ថា ប្រសិនបើប្រទេសក្នុងពិភពលោក អាចរួមដៃគ្នាក្នុងការទប់ស្កាត់កម្តៅក្នុងផ្លូវត្រឹមត្រូវមួយចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ នោះពិតជាអាចដោះស្រាយបញ្ហាការឡើងកម្តៅផែនដី។ ទន្ទឹមគ្នានេះ មនុស្សជាតិត្រូវរៀនសម្របខ្លួនរស់នៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងថែរក្សាបរិស្ថានឱ្យបាន​ល្អ។

សូមរំលឹកថា ប្រទេសអនុវត្តកិច្ចព្រមព្រៀងស្តីអំពីអាកាសធាតុនៃទីក្រុងប៉ារីស តែងតែបង្ហាញគោលជំហររបស់ខ្លួនថា នឹងព្យាយា​ម​ធ្វើយ៉ាងណាឱ្យភពផែនដីឡើងកម្តៅត្រឹមតែ 2 អង្សាប៉ុណ្ណោះ ហើយបើអាចទៅរួចនឹងរក្សាវាត្រឹម 1.5 អង្សា។

បច្ចុប្បន្នមានប្រទេសជាង 120 បានប្តេជ្ញាចិត្តចំពោះបញ្ហាគ្មានការបំពុលបរិស្ថាន ឬ Net-Zero ហើយក្នុងក៏មានក្រុមហ៊ុនតូចធំ-ជាងមួយពាន់ផងដែរ រួមមាន Unilever, IKEA និង Apple ជាដើម កំពុងចូលរួមទទួលខុសត្រូវសង្គមតាមរយៈសកម្មភាពបរិស្ថានផ្សេងៗ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner