នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសនិងជា អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និង ជាអគ្គលេខាធិការ សមាគម អតីត យុទ្ធជនកម្ពុជាប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជនចំនួន៨គ្រួសារនៅខេត្តបាត់ដំបង

  នៅព្រឹកថ្ងៃសុក្រ  ទី២២  ខែមករា  ឆ្នាំ២០២១ ឯកឧត្ដម  នាយឧត្តមសេនីយ៌  គន់  គីម  ទេសរដ្ឋមន្រ្តី  ទទួល បន្ទុក បេសកកម្ម ពិសេសជាអនុប្រធានទី១ . គណៈកម្មការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ  និង ជាអគ្គលេខាធិការសមាគម អតីត យុទ្ធជនកម្ពុជាជាតំណាង ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និងអមដំណើរដោយឯកឧត្តម   ងួន  រតនៈ  អភិបាលខេត្ត , ឯកឧត្តម  អ៊ុក  ឃ្នួច  អនុរដ្ឋលេខាធិការ  ក្រសួងការពារជាតិព្រមទាំងប្រតិភូ អមដំណើរ ដោយមានវត្តមានពី ឯកឧត្តមទេសរដ្ឋមន្ត្រីលោកស្នងការនគរបាល , មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកមេបញ្ជាការតំបន់ការប្រតិបត្តិការសឹកខេត្ត  និងអស់លោក លោកស្រី  ប្រធាន -អនុប្រធានមន្ទីរ ជុំវិញ ខេត្តបានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយក្រុមគ្រួសារយុទ្ធពលី-ពិការ បានផ្ដល់ ជូនផ្ទះ ដល់គ្រួសារយោធិន និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយ ចំនួន ដែលជា អំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និង ជា ប្រធាន សមាគម អតីត យុទ្ធជនកម្ពុជា  ចំនួន ៨គ្រួសារ  ដែលមកពីស្រុកឯកភ្នំ  គាស់ក្រឡ  និងក្រុងបាត់ ដំបង  នៅភូមិតាកុក  ឃុំនរាស្រុក សង្កែខេត្តបាត់ដំបង ។

      បន្ទាប់ពីប្រគល់ផ្ទះជូនដល់គ្រួសារយុទ្ធជនរួចមកនៅព្រឹកថ្ងៃដដែលនេះឯកឧត្តម  គន់  គីម  ទេសរដ្ឋមន្ត្រី  ទទួលបន្ទុកបេសកកម្មពិសេស  និង ជាអនុប្រធាន ទី ១ .គណៈកម្មការជាតិ  គ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង គណៈប្រតិភូអមដំណើរក៏បានអញ្ជើញ ចុះទៅពិនិត្យ មើលពីស្ថានភាព ដំណាំស្រូវដែលប្រជាកសិករបានធ្វើការដាំដុះ និង ស្តារឡើងវិញ ស្ថិតនៅ ឃុំ ព្រែកនរិន្ទ  ស្រុកឯក ភ្នំ  ខេត្តបាត់ដំបង  និងបន្ទាប់ពីប្រជាកសិករទាំងនោះទទួលបាន អំណោយស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  កាលពីថ្ងៃទី៨ខែ វិច្ឆិកា ២០២០ កន្លងទៅ នៅឯព្រលានយន្តហោះវាលបែកចាន  ក្រុង -ខេត្តបាត់ ដំបង  ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ពីសម្តេច ក្រឡា ហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ  កន្លងមក ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner