តំណាងរាស្រ្តមណ្ឌលព្រៃវែង ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិទាំងអស់ នៃស្រុកបាភ្នំ

ព្រៃវែង៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិទាំងអស់នៃស្រុកបាភ្នំ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ ដើម្បីសាកសួរសុខទុក្ខ និងក្តាប់សភាពការណ៍នៃការបង្ករបង្កើនផលរបស់អ្នកស្រុកបាភ្នំ ដោយមានការចូលរួមពីឯកឧត្តម ខៀវ ភារិទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាលេខាធិការគណៈកម្មការទី៧ នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង សមាជិកក្រុមប្រឹក្សាខេត្តផងដែរ ។

ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានសូមសំណូម
ឱ្យចូលរួមប្រយុទ្ធប្រឆាំងការពារ ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ ១៩ ត្រូវពាក់ម៉ាសរក្សា គម្លាតសុវត្ថិភាព និងលាងដៃជាមួយអាកុល សាប៊ូ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម ក៏បានប្រាប់ដល់បងប្អូនទាំងអស់សូមប្តេជ្ញាចិត្តយ៉ាងដាច់ខាតគាំទ្រសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner