មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បង្ហាញពីគោលដៅនៃតំបន់ទេសចរណ៍ថ្មីនៅក្នុងខេត្ត ដើម្បីជាជំរើសក្នុងការដើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងការមកកាន់ទីតាំងនៃគោលដៅថ្មីរបស់ខេត្ត

  លោក ហម អរុណ ប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញនូវ តំបន់ទេសចរណ៍ថ្មីមួយកន្លែងបន្ថែមទៀត នៅក្នុងខេត្តបាត់ដំបង ដើម្បីជាគោលដៅ និង ជាជំរើសថ្មី ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងការជ្រើសរើសទីកន្លែងកម្សាន្ត ដ៏គួរឲ្យមនោរម្យ ប្រកបដោយការទាក់ទាញអារម្ម ណ៍នៅពេលបានទៅដល់ និងទៅកម្សាន្តទីនោះ។

       តាមរយៈទំព័រហ្វេសប៊ុករបស់លោក ក្នុងនោះ”អូរទទា” គឺជាគោលដៅទេសចរណ៍ថ្មីមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសេរីវ័ន្ត ឃុំអណ្តើកហែប នៃស្រុករតនៈមណ្ឌល របស់ ខេត្តបាត់ដំបង។ ដែល មានចំងាយប្រមាណជា៤៣គីឡូម៉ែត្រពីទីប្រជំុជនក្រុង-ខេត្តបាត់ដំបង។ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥៧.ពេលធ្វើដំណើរទៅដល់ស្ពានអូរអណ្តូង ត្រូវបត់ឆ្វេង និងជិះចូលប្រមាណ២គីឡូម៉ែត្រ និងទៅដល់គោលដៅតំបន់កម្សាន្ត”អូរទទា” តែម្តង។

         “អូរទទា” គឺ៖ជាឈ្មោះ របស់ អូរបុរាណមួយដែលមានប្រភពទឹកហូរមកពីអូរអណ្តូង និង ធ្លាក់ចុះមកកាន់ស្ទឹងសង្កែ របស់ ខេត្តបាត់ដំបង។

      នៅ ទីរមណីយដ្ឋានថ្មី មួយកន្លែងនេះ គឺមានទេសភាពដ៏ស្រស់ត្រកាល និងរុក្ខជាតិដុះអមមាត់ស្ទឹង ធ្វើឲ្យទឹក មានសភាពស្រស់ថ្លា ដោយក្រាលដិយដុំថ្មតូចធំ ក្រួសអាចម៍ផ្កាយ ចាំងឆ្លុះដល់បាតស្ទឹង។ និងថែមទាំងបង្កលក្ខណៈងាយស្រួល ក្នុងការចុះហែលលេងទឹកស្ទឹង ដែលក្រាលដោយដុំថ្មធម្មជាតិ ព្រមទាំងមានហ្វូងមច្ឆជាតិ និង ធម្មជាតិ ដ៏ស្រស់បំព្រងដ៏គួរឲ្យទាក់ទាញ និងបានគយគន់នូវចំការតាង៉ែន ស្វាយ ផ្កាចម្រុះ ទីកន្លែងកញ្ចុះមាត់ទឹក កន្លែងបោះតង់ និងចងអង្រឹងនៅក្រោមម្លប់ឈើ ដ៏ត្រឈឹងត្រឈៃ ហើយក៏ជាកន្លែងថតនិងផ្តិតរូបទេសភាពធម្មជាតិនៅមាត់ទឹក ដ៏ស្រស់ស្អាតគួរជាទីមនោរម្យ ដល់ការទៅកម្សាន្តលេង របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ៕ សម្រួលអត្ថបទ- អ៊ុក សំអាន បប (រូបភាព៖ ម្ចាស់ផេកហ្វេសប៊ុក) ផែនទី: https://goo.gl/maps/xDK7azgu18XcPxGZ6.

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner