ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាង សុខា ទីប្រឹក្សាក្រសួងព័ត៌មាន

ជាការចូលរួមចំណែករំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារនៃសព នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកអគ្គនាយករង ទីប្រឹក្សា ក្រសួងព័ត៌មាន បានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាង សុខា ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាអតីតនិពន្ធនាយក កាសែតខ្មែរថាមស៏ ដែលបានទទួលមរណភាព នៅព្រឹកទី២២ ខែមករា ឆ្នាំ២០២១ ក្នុងអាយុ ៤៣ឆ្នាំដោយ រោគាពាធ ។

សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមលក្ខណះប្រពៃណីព្រះពុទ្ធសាសនា នៅ គេគេហដ្ឋាន ផ្ទះ លេខ 28J ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។ តាមប្រវត្តិការងារសង្ខបរបស់ លោក ជាង សុខា គឺជាអ្នកសារព័ត៌មាន ល្បីឈ្មោះ មួយរូប ដែលបានចូលបម្រើការងារ ក្នុងអាជីពជាអ្នកកាសែតជាង ២០ឆ្នាំ ហើយរូបលោក ក៏ ជាអ្នកកាសែនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍។ ក្រោយមក លោក ជាង សុខា ក៏បានចាកចេញ ពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ទៅចូលបម្រើការងារនៅកាសែត Khmer Times ក្នុងតួនាទីជា និពន្ធនាយក បន្តរហូតរូបលោកបានធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។ ក្រៅពីមានអាជីព ជាអ្នកសារព័ត៌មាន ឯកឧត្តម ជាង សុខា ក៏មានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន និងថ្នាក់ ដឹកនាំជាន់ខ្ពស់ម្នាក់ នៅក្នុង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក្រសួងព័ត៌មាន បានសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយ ភិយា និងកូនៗ ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ រូប ឯកឧត្តម ជាង សុខា ដែលជា ធនធានមនុស្ស ដ៏ឆ្នើមមួយរូប ដែលត្រូវជាស្វាមី និងជាបិតា ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុម គ្រួសារទាំង អស់នៃសព ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ ទាំងកម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ក្នុង ការបីបាច់ថែរក្សាកូនៗជាទីស្រឡាញ់ និងបានចូលរួមយ៉ាងសកម្មក្នុង បម្រើលើវិស័យសារ ព័ត៌មាន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យបាន រីកចំរើនរហូតដល់បច្ចុប្បន្ននេះ ។ តាមរយះនេះសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធ របស់ឯកឧត្តម ជាង សុខា បានទៅ សោយ សុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ឯកឧត្តម ជាង សុខា មាន កូនតូចៗចំនួន ០៣នាក់ គឺប្រុស០២នាក់ និងស្រីម្នាក់ ដោយ ពិនិត្យនូវការលំបាក សម្រាប់គ្រួសារនេះ ឯកឧត្ដម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នឹងជួយ ចេញថ្លៃ ការសិក្សារហូត បញ្ចប់ថ្នាក់វិទ្យាល័យ លើកូនតូចៗទាំង ៣ នាក់នេះ ចាប់ពីពេលនេះតទៅ។ ជាមួយនេះដែរ ឯកឧត្ដម ដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បាន អរគុណ ឧកញ៉ា Pech Bolene នាយកសាលា Westline ដែលបានបញ្ចុះថ្លៃសិក្សារបស់កូន ឯកឧត្តម ជាង សុខា ទាំង ៣ នាក់ ចំនួន ៥០% រហូតចប់ថ្នាក់សិក្សា ។ ៥០% ទៀត ខ្ញុំទទួលរ៉ាប់ រងរហូតក្មួយៗ បានបញ្ចប់ ការសិក្សា ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner