សេដ្ឋីពាន់លានជនជាតិចិនមួយរូប វ័យទើបតែ 46 ឆ្នាំកំពុងប្រជែងទីផ្សារជាមួយនឹង Elon Musk

អាជីវកម្ម៖ នៅប្រទេសចិន លោក William Bin Li ដែលជាអតីតស្ថាបនិករបស់ក្រុមហ៊ុន Bitauto ជំនាញខាងវេបសាយព័ត៌មានអំពីវិស័យឧស្សាហកម្មរថយន្តត្រូវបានគេដាក់ឈ្មោះហៅក្រៅមួយទៀតជា Elon Musk នៃប្រទេសចិន ឬ Elon Musk of China។

បុរសវ័យ 46 ឆ្នាំរូបនេះបានចាប់ផ្តើមក្រុមហ៊ុនមួយទៀតនៅឆ្នាំ2014 មានឈ្មោះថា NIO ជាអ្នកជំនាញក្នុងការអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនីដែលក្រោយមកវាបានក្លាយទៅជាក្រុមហ៊ុនប្រជែងដ៏ធំបំផុតជាមួយនឹងក្រុមហ៊ុនអាមេរិក Telsa របស់លោក Elon Musk នៅក្នុងទីផ្សារប្រទេសចិន ។

Carelyst

ឆ្នាំ2016 ក្រុមហ៊ុន NIO បានទទួលប្រាក់វិនិយោគពីក្រុមហ៊ុនវិនិយោគក្នុងស្រុកធំៗដូចជា Tencent, Temasek, Baidu, Lenovo និង TPG ជាដើមប្រមាណជា 1 ពាន់លានដុល្លារ។ ឆ្នាំ2017 លោក Li បានប្រកាសថា NIO អាចផលិតរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួនប្រមាណជា 10,000 គ្រឿងហើយបន្តផលិតបាន 14,000 គ្រឿង
នៅឆ្នាំ2018 និងបន្តទៅដល់ជាង 20,000 គ្រឿងនៅក្នុងឆ្នាំ 2019។ គិតមកដល់ពេលនេះ NIO បានទទួលទុនវិនិយោគសរុប 2.1 ពាន់លានដុល្លារមកហើយ និងបានចូលទីផ្សារភាគហ៊ុនដំបូងនៅ New York Stock Exchange កាលពីខែកញ្ញាឆ្នាំ2018។

បុរសរូបនេះគឺជានិស្សិតបញ្ចប់បរិញ្ញាប័ត្រមកពីសកលវិទ្យាល័យ Peking University ថ្នាក់ វិទ្យាសាស្ត្រកំព្យូទ័រ។ តាមការចេញផ្សាយរបស់ The Forbes កាលពីថ្ងៃទី24 ខែមករាម្សិលមិញនេះបានបង្ហាញថា ទ្រព្យសម្បតិ្តរបស់លោក Li ដែលមានភាគហ៊ុនប្រមាណជា 14 ភាគរយនៃ NIO រូបនេះ ស្មើនឹងប្រមាណជា 9.3 ពាន់លានដុល្លារ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner