​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៨​៧​ករណី​ ​និង​មាន​អ្នក​ស្លាប់​២​នាក់​ទៀត​ ​នៅ​ក្នុង​របាយការណ៍​ប្រចាំថ្ងៃ​ចន្ទ​នេះ (Video)

​ថៃ​៖​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៨​៧​ករណី​ ​និង​មាន​អ្នក​ស្លាប់​បន្ថែម​០​២​នាក់​ទៀត​ ​។​

ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ចំនួន​១​៨​៧​ករណី​ខាងលើ​នេះ​ ​ក្នុង​នោះ​មាន​១​១​៦​ ​ករណី​ត្រូវ​បាន​រក​ឃើញ​តាមរយៈ​ការស្វែងរក​សកម្ម​ ​ស្រប​ពេល​ដែល​៦​១​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​ ​១​០​នាក់​ជា​ករណី​នាំចូល​ ​។​

សូម​ជម្រាប​ផង​ដែរ​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​ ​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ថៃ​បាន​កើន​ឡើង​ដល់​១​ម៉ឺន​៣​ពាន់​៦​៨​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៧​៥​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​១​ម៉ឺន​៦​៦​២​នាក់​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner