ស្ដេចគ្រឿងញៀននៅអាស៊ី Tse Chi Lop ឈ្មោះហៅក្រៅ បងធំទី៣

អត្ថបទដោយ៖
AMS OneMinute

Tse វ័យ ៥៦ឆ្នាំ សញ្ជាតិកាណាដា ដើមកំណើតចិន ត្រូវបានឃាត់ខ្លួននៅព្រលានយន្ដហោះ អាំស្ទែដាំ ប្រទេសហូឡង់ កាលពីថ្ងៃទី២២ មករា ២០២១។

ប៉ូលីសអូស្ដ្រាលីកំពុងដំណើរការបត្យាប័នដើម្បីយក Tse Chi Lop ទៅកាត់ទោសនៅប្រទេសអូស្ដ្រាលី។

Tse ដឹកនាំក្រុម Sam Gor Syndicate ដែលជួញដូរគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្រ្ដអាស៊ី និងមានបណ្ដាញពាសពេញពិភពលោក ដូចជា កម្ពុជា ថៃ ឡាវ វៀតណាម ភូមា កូរ៉េខាងត្បូង ចិន អង់គ្លេស នូវែលហ្សេឡង់ កាណាដា និងអាមេរិក។

Sam Gor Syndicate គ្រប់គ្រងគ្រឿងញៀនតម្លៃប្រមាណ ៧០ពាន់លានដុល្លារអាមេរិកនៅលើទីផ្សារអាស៊ី ហើយនាំចូលគ្រឿងញៀនខុសច្បាប់ ៧០ភាគរយទៅអូស្ត្រាលី។

Tse រកប្រាក់ចំណូលបានប្រហែល ១៧ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នៅអាស៊ី គាត់ល្បីដូច El Chapo របស់ម៉ិកស៊ិក និង Pablo Emilio Escobar របស់កូឡុំប៊ីដែរ។

ប្រភព៖ CNN, BBC, Reuters

ads banner