​ទីបំផុត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ទទួល​បានការ​អនុម័ត​អោយ​ប្រើប្រាស់​ក្នុង​ប្រទេស​អូស្ត្រាលី (Video)

​អូ​ស្រ្តា​លី​៖​ ​ទីបំផុត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ទទួល​បានការ​អនុម័ត​អោយ​ប្រើប្រាស់​ក្រោម​នីតិវិធី​ធម្មតា​ ​ពី​រដ្ឋាភិបាល​អូ​ស្រ្តា​លី​ ​ដែល​នេះ​បាន​ធ្វើ​ឱ្យ​អូ​ស្រ្តា​លី​កា្ល​យ​ជា​ប្រទេស​មួយ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ ​ដែល​យល់ព្រម​អនុម័ត​ពេញលេញ​គ្រប់ជ្រុងជ្រោយ​លើ​វ៉ាក់សាំង​នេះ​ ​។​

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ ​លោក​ ស្កុ​ត​ ម៉ូ​រី​សុ​ន​ ​បាន​គូស​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​សហការ​ជាមួយ​អាល្លឺម៉ង់​នេះ​ ​នឹង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លើ​ប្រជាជន​អូស្ត្រាលី​មាន​វ័យ​១​៦​ឆ្នាំ​ឡើង​ទៅ​ ​។​

ជាមួយគ្នា​នេះ​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អូ​ស្រ្តា​លី​លោក​ ​G​r​e​g​ ​Hunt​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​ការ​ចាក់​វ៉ាក់សាំង​លើ​ក្រុម​មនុស្ស​មាន​អាទិភាព​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចាប់ផ្ដើម​នៅ​ចុង​ខែកុម្ភៈ​ខាងមុខនេះ​ ​ដោយ​អាជ្ញាធរ​នឹង​ចាក់​អោយ​បាន​៨​ម៉ឺន​ដូ​ស​ក្នុង​មួយ​ស​ប្ដាហ៍ ​៕​
​ប្រភព​៖​ R​e​u​t​e​rs


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner