​ភាព​តាន​តឹងរវាង​ចិន​ ​និង​កោះ​តៃ​វ៉ាន់​ថ្មីៗ​នេះ​ ទំនងជាកំពុង​​ធ្វើ​តេ​ស្ត​ប្រតិកម្ម​របស់​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន (Video)

អាមេរិក​៖​ ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​អះអាង​ជាថ្មី​ម្តងទៀត​ ​អំពី​គាំទ្រ​របស់​ខ្លួន​ចំពោះ​កោះ​តៃ​វ៉ាន់​ ​ក្រោយ​ចិន​បញ្ជូន​យន្ដហោះ​ច​ម្បាំ​ង​ជាច្រើន​គ្រឿង​ទៅ​ហោះ​ឆ្វែល​កោះ​តៃ​វ៉ាន់​ ​ដែល​នេះ​ជា​សកម្មភាព​មួយ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ការ​ធ្វើ​តេ​ស្ដ​ប្រតិកម្ម​របស់​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​។​

កាលពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​កន្លងទៅ​នេះ​ ​ក្រសួង​ការពារ​ជាតិ​កោះ​តៃ​វ៉ាន់​បញ្ជាក់​ថា​ ​យន្តហោះទម្លាក់គ្រាប់បែក​០​៨​គ្រឿង​ ​និង​ ​យន្តហោះ​ច​ម្បាំ​ង​០​៤​គ្រឿង​របស់​យោ​ ​ធា​ចិន​ ​បាន​ចូល​មកដល់​ជ្រុង​ភាគ​និរតី​នៃ​តំបន់​ដែនអាកាស​ ​អា​ឌី​ស​ ​របស់​តៃ​វ៉ាន់​ ​ខណៈ​ខាង​តៃ​វ៉ាន់​ភ្លាម​ៗ​នោះ​បាន​ចល័ត​ប្រព័ន្ធ​មី​ស៊ី​ល​ ​ដើម្បី​ឃ្លាំមើល​ស្ថានការណ៍​ ​។​

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក​ N​e​d​ ​Price​ ​បាន​បញ្ជាក់​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ ​អាទិត្យ​ ​ស​ប្តាហ៍​មុននេះ​ថា​ ​យើង​ជំរុញ​អោយ​ចិន​បញ្ឈប់​ជាបន្ទាន់​នូវ​កា​រដាក់​សម្ពាធ​ខាង​យោធា​ ​ការទូត​ ​និង​សេដ្ឋកិច្ច​ប្រឆាំង​តៃ​វ៉ាន់​ ​ហើយ​ត្រឡប់មក​រក​កិច្ច​សន្ទនា​ដ៏​មានន័យ​ជាមួយ​តៃ​វ៉ាន់​វិញ​ ​៕​
​គួរ​បញ្ជាក់​ថា​ ​ប្រភព​៖​ R​e​u​t​e​rs


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner