​លោក​ ចូ ​បៃ​ដិ​ន​ ​គ្រោង​ដាក់​បំរាម​លើ​ការធ្វើដំណើរ​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ដើម្បី​ទប់​ស្កាត់ការឆ្លងរាតត្បាតនៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី (Video)

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ដាក់​បំរាម​លើ​អ្នកដំណើរ​ ​ដែល​មិនមែន​ជា​ពលរដ្ឋ​អាមេរិក​ចូលក្នុង​ប្រទេស​ខ្លួន​ ​ដែល​ថ្មីៗ​នេះ​ធ្លាប់​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​នេះ​តទៅ​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​។​

នៅ​ក្នុង​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ដែរ​ ​លោក​ ​បៃ​ដិ​ន​ ​ក៏​កំពុង​ដាក់​បំរាម​សាជាថ្មី​ម្តងទៀត​លើ​អ្នកដំណើរ​ដែល​មិនមែន​ជា​ពលរដ្ឋ​អាមេរិក​ស្ទើរ​ទាំងអស់​ ​ដែល​មកពី​ប្រទេស​ប្រេស៊ីល​ ​ចក្រភពអង់គ្លេស​ ​អៀ​ក​ឡង់​ ​និង​២​៦​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អឺរ៉ុប​ ​។​

សូម​បញ្ជាក់​ថា​ ​នៅ​ក្នុងរយៈពេល​២​៤​ម៉ោង​កន្លងទៅ​នេះ​ ​មនុស្ស​សរុប​១​៣​ម៉ឺន​៥​ពាន់​១​៨​២​នាក់​ទៀត​បាន​ឆ្លង​ ​CO​V​I​D​-19 ​ខណៈ​អ្នកជំងឺ​១​ពាន់​៨​៤​៤​នាក់​បាន​ស្លាប់​ ​នៅ​ក្នុងរយៈពេល​ដូចគ្នា​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​។​ ​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើ​នេះ​ ​នាំឲ្យ​ចំនួន​ករណី​ឆ្លង​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើន​ឡើង​ដល់​២​៥​លាន​៧​០​ម៉ឺន​២​ពាន់​១​២​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​ចំនួន​៤​២​ម៉ឺន​៩​ពាន់​៤​៩​០​នាក់​ ​និង​ជាសះស្បើយ​ឡើង​សរុប​ ​១​៥​លាន​៤​០​ម៉ឺន​៩​ពាន់​៦​៣​៩​លាន​នាក់​ ​៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner