ប្រធានាធិបតីរុស្ស៊ីសម្រេចពន្យាពេលប្រារព្ធពិធីរំឭកខួប៧៥ឆ្នាំ នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ ដោយសារតែវិបត្តិ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ បានសម្រេចយកថ្ងៃទី២៤ ខែមិថុនាខាងមុខ ជាកាលបរិច្ឆេទថ្មី នៃការប្រារព្ធពិធីព្យុហយាត្រាយោធា ដើម្បីរំឭកដល់ខួបទី៧៥នៃជ័យជម្នះលើក្រុមណាស៊ីអាល្លឺម៉ង់ កាលពីអំឡុងសង្គ្រាមលោកលើកទី២ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។

ប្រទេសរុស្ស៊ីតែងប្រារព្ធទិវាជ័យជម្នះនេះ នៅថ្ងៃទី០៩ ខែឧសភា ដោយមានការបង្ហាញក្បួនដង្ហែយោធា ដែលមានទាហានរាប់ពាន់ និងរថពាសដែកជាច្រើនចូលរួមនៅទីលានក្រហម (Red Square) ក្នុងរដ្ឋធានីម៉ូស្គូ ព្រមទាំងមានយន្តហោះយោធាហោះសម្តែងពីលើថែមទៀតផង ។

ប៉ុន្តែកាលពីខែមេសាកន្លងទៅនេះ លោក វ៉្លាឌីមៀ ពូទីន បានសម្រេចពន្យាពេលប្រារព្ធបុណ្យខួបពិសេស៧៥ឆ្នាំក្នុងឆ្នាំ២០២០នេះ ដោយសារតែប្រទេសរុស្ស៊ីបានអនុវត្តវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃមេរោគ COVID-19 ខណៈក្រុមអតីតយុទ្ធជនរុស្ស៊ី ក៏បានទទូចឲ្យវិមានក្រឹមឡាំងលុបចោលពិធីឆ្នាំនេះផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner