លោក ស៊ីនហ្សូ អាបេ សន្យាបញ្ចេញកញ្ចប់ថវិកា១.៣ទ្រីលានដុល្លារ ដើម្បីគាំទ្រក្រុមហ៊ុនជប៉ុននានា ដែលរងគ្រោះដោយសារវិបត្តិ COVID

អត្ថបទដោយ៖
Kien Sereyvuth

ជប៉ុន៖ រដ្ឋាភិបាលជប៉ុននឹងអនុម័តកញ្ចប់ថវិកាជំនួយថ្មីមួយទៀត ដែលមានទំហំ១៤០ទ្រីលានយ៉េន ឬស្មើនឹង១.៣ទ្រីលានដុល្លារ ក្នុងគោលបំណងជួយដល់ក្រុមហ៊ុនជប៉ុននានា ដែលរងគ្រោះដោយសារវិបត្តិ COVID-19 នេះបើតាមនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ឹ

កាលពីខែមេសាកន្លងទៅនេះ រដ្ឋាភិបាលជប៉ុនក៏ធ្លាប់បានអនុម័តកញ្ចប់ថវិកា ទំហំប្រហាក់ប្រហែលគ្នា គឺ១.១ទ្រីលានដុល្លារម្តងរួចមកហើយដែរ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ ។ ទន្ទឹមគ្នា រដ្ឋាភិបាលជប៉ុនក៏ទើបតែបានដកភាពអាសន្នសម្រាប់ COVID-19 ចេញពីប្រទេសវិញទាំងស្រុងផងដែរ បន្ទាប់ពីការរាតត្បាតនៃជំងឺនេះបានថមថយចុះ ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំមួយជាមួយមន្រ្តីរដ្ឋាភិបាល និង សមាជិកសភាជប៉ុននៅព្រឹកថ្ងៃពុធនេះ លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា បើបូកកញ្ចប់ថវិកាទាំងពីរចូលគ្នា កញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នឹងមានទំហំលើសពី ២៣០ទ្រីលានយេន ឬស្មើនឹងជាង២ទ្រីលានដុល្លារ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner