ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ត្រួតពិនិត្យការប្រឡងវគ្គ FSI Connect លើកទី៣៥ តាមប្រព័ន្ធអនឡាញ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញត្រួតពិនិត្យដោយផ្ទាល់ ក្នុងការប្រឡងវគ្គ FSI Connect លើកទី៣៥ តាមប្រព័ន្ធអនឡាញ ។

សូមបញ្ជាក់ថា ការប្រឡងវគ្គ FSI Connect នេះមានសិក្ខាកាមចូលរួមប្រឡងចំនួន៨៥រូប ក្នុងនោះមានមន្ត្រីចំនួន១០រូប បានបញ្ចប់កម្រិតខ្ពស់មន្ត្រីចំនួន៨រូប បានបញ្ចប់កម្រិតមធ្យម និង៣រូបបានបញ្ចប់កម្រិតបឋម។ វគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement – BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ហើយមានធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០ នៅលើពិភពលោក។

គួរំលឹកថា វគ្គសិក្សា NBC-FSI Connect ជាវគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម ជា ចាន់តូ ក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃ និម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើននៃ ប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន៕ ដោយលោក វ៉េង លីមហួត និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner