​កម្មវិធី​ ​T​i​k​To​k ​របស់​ចិន​ នឹង​កាត់បន្ថយ​បុគ្គលិក​នៅ​ឥណ្ឌា​ ​បន្ទាប់ពី​ឥណ្ឌា​ប្រកាស​បិទ​កម្មវិធី​ ​A​p​p​ ​របស់​ចិន​ចំនួន​៥​៩​ជាអចិន្ត្រៃយ៍

​ឥណ្ឌា​៖​ ​ក្រុមហ៊ុន​ ​By​t​e​Dance​ ​ដែល​ជា​មេធំ​របស់​ ​T​i​k​To​k ​អះអាង​ថា​ ​ដោយសារតែ​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេច​ចិត្ត​បិទ​កម្មវិធី​ ​A​p​p​ ​របស់​ចិន​ចំនួន​៥​៩​ ​ក្នុង​នោះ​រួម​មាន​ទាំង​ ​T​i​k​To​k ​ជាអចិន្ត្រៃយ៍​ ​ដូច្នេះ​ហើយ​ខ្លួន​ក៏បាន​សម្រេច​ចិត្ត​កាត់បន្ថយ​កម្លាំង​ពលកម្ម​ ​។​

ក្រសួង​អេ​ឡិច​ត្រូនិ​ច​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា​បាន​ចេញ​សេចក្ដីជូនដំណឹង​ថ្មី​ថា​ ​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេច​ហាមឃាត់​កម្មវិធី​ ​A​p​p​ ​របស់​ចិន​ចំនួន​ ​៥​៩​ ​ក្នុង​នោះ​រួម​មាន​ទាំង​ ​T​i​k​To​k ​ជា​អ​ចិន្រ្តៃយ៍ ​។​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ថ្លែងប្រាប់​សារ​ព័ត៌មាន​ ​Time​s o​f​ ​India​ ​ថា​ ​រដ្ឋាភិបាល​មិន​ពេញចិត្ត​នឹង​ការ​ឆ្លើយ​ប​ត​ ​ឬ​ការ​ពន្យល់​របស់​ក្រុមហ៊ុន​ ​A​p​p​ ​ទាំង​៥​៩​នោះ​ទេ​ ដួ​ច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​សម្រេច​ចិត្ត​បិទ​កម្មវិធី​ទាំងនោះ​ជា​អ​ចិន្រ្តៃយ៍ ​។​ ​តាមរយៈ​លិខិត​ផ្ញើ​ជូន​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​ឥណ្ឌា​ ​ក្រុមហ៊ុន​ ​By​t​e​Dance​ ​របស់​ចិន​បាន​បញ្ជាក់​ថា​ ​យើង​មិន​អាច​ទទួលខុសត្រូវ​ចំពោះ​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​ពេញ​ម៉ោង​បានទេ​ ​ព្រោះ​ពេលនេះ​ ​ប្រតិបត្តិការ​របស់យើង​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា​ហាមឃាត់​ទាំងស្រុង​ ​ហើយ​យើង​ក៏​មិន​ដឹង​ថា​ ​ពេលណា​អាច​ត្រឡប់មកវិញ​បាន​ដែរ​ ​។​

សូម​រំលឹក​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​By​t​e​Dance​ ​របស់​ចិន​ ​កាលពី​ឆ្នាំ​២​០​១​៩​កន្លងទៅ​នេះ​ ​បាន​ប្រកាស​បោះ​ទុន​១​ពាន់​លាន​ដុល្លារ​ ​ដើម្បី​វិនិយោគ​ទៅលើ​ ម្ម​វិធី​ ​T​i​k​To​k ​នៅ​ឥណ្ឌា​ ​ជាទី​ដែល​មាន​ចំនួន​អ្នកប្រើ​កម្មវិធី​វីដេអូ​កំសាន្ត​ខ្លី​ៗ​ដ៏​ល្បី​មួយ​នេះ​ច្រើនជាង​គេ​បំផុត​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner