រថយន្ត២គ្រឿងបុកគ្នាចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត២គ្រឿងបុកគ្នាចំពេញទំហឹង បណ្តាលឲ្យដាច់កង់ចេញពីគ្នារងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីរវេលាម៉ោង៩ និង៥៥នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋ ម៉ាកហុីយ៉ានដាយ១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3C-4995 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត១គ្រឿងទៀត ម៉ាកហុងដា ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2BC-0279 ធ្វើដំណើរបញ្ច្រាសទិសគ្នា ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃបុករថយន្តម៉ាកហុីយ៉ានដាយ ចំពីចំហៀងខាងឆ្វេងត្រង់កង់ពេញទំហឹង បណ្តាលឲ្យដាច់កង់ចេញពីរតួរថយន្តរងការខូចខាតរថយន្តទាំង២គ្រឿង យ៉ាងដំណំដូចគ្នា។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner