​Apple​ ​នឹង​ផ្លាស់ប្ដូរ​សង្វាក់​ផលិតកម្ម​ពី​ចិន​ទៅកាន់​ឥណ្ឌា​ ​និង​វៀតណាម​ ​ដើម្បី​គេច​ចេញពី​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន

​អាមេរិក​៖​ ​សារ​ព័ត៌មាន​ N​i​kk​e​i​ ​Asia​ ​ចុះផ្សាយ​ថា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​ ​Apple​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​ប្ដូរ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ពី​ចិន​ ​ទៅកាន់​ឥណ្ឌា​ ​និង​ ​វៀតណាម​វិញ​ ​ខណៈ​ការ​សម្រេច​ចិត្ត​នេះ​ ​ក្នុង​គោលបំណង​គេច​ចេញពី​ជម្លោះ​តានតឹង​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​ ​។​

បើ​តាម​ប្រភព​ខាងលើ​នេះ​ ​រោងចក្រ​របស់​ ​Apple​ ​នៅ​ឥណ្ឌា​នឹង​ចាប់ផ្ដើម​សង្វាក់​ផលិតកម្ម​ ​របស់​ខ្លួន​ក្នុង​ការ​ផលិត​ ​i​Phone​ 12 ​នៅ​ក្នុង​ត្រីមាស​ឆ្នាំ​២​០​២​១​នេះ​ ​ស្រប​ពេល​ដែល​រោងចក្រ​នៅ​វៀតណាម​វិញ​ ​នឹង​ចាប់ផ្ដើម​ផលិត​ ​i​Pad​ ​និង​ ​Home​P​o​d​ ​mini​ ​ក្នុងពេលឆាប់ៗ​នេះ​ ​។​

​សូម​ជម្រាប​ថា​ ​នៅ​ក្នុង​អ​ណ​ត្តិ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​សម្រេច​ចិត្ត​ប្ដូរ​រោងចក្រ​ចេញពី​ប្រទេស​ចិន​ ​ក្នុង​នោះ​រួម​មាន​ ​Sam​sun​g​ ​ជាដើម​ ​បាន​បិទ​រោងចក្រ​នៅ​ចិន​ទាំងអស់​ ​ដោយ​បាន​ទៅ​បង្កើត​រោងចក្រ​ថ្មី​នៅ​វៀតណាម​ ​និង​ឥណ្ឌា​ ​ដោយសារ​ទទួលរង​សម្ពាធ​ពី​សហរដ្ឋអាមេរិក​ ​៕​ ​ប្រភព​៖​ N​i​kk​e​i​ ​Asia

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner