​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ដាក់​ចេញ​គោល​នយោបាយ​៣​ចំ​នុ​ច​ ​ដើម្បី​ជំរុញ​អោយ​សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​វិញ​ឆាប់រហ័ស​ក្នុង​ឆ្នាំ​២​០​២​១​នេះ

​ភ្នំពេញ​៖​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​៣​ចំ​នុ​ច​ ​ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​វិញ​ឆាប់រហ័ស​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​ក្រោយ​ទទួលរង​ផល​ប៉ះពាល់​ ​ជាស​កល​ពី​វិបត្តិ​កូ​វី​ដ​១​៩​ ​។​ ​ក្នុង​នោះ​វិ​ស​័​យ​កសិកម្ម​ ​និង​ក​សិ​ឧស្សាហកម្ម​គឺជា​ដង្ហើម​សេដ្ឋកិច្ច​ ​ព្រោះ​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​កសិកម្ម​ ​និង​មានលទ្ធភាព​នាំចេញ​ផលិតផល​កសិកម្ម​ទាំងនេះ​ ​ទៅក្រៅ​ប្រទេស​បាន​ទៀត​ផង​ ​។​

​ឯកឧត្តម​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ថ្លែង​ថា​ ​បើ​ទោះ​ជា​កូ​វី​ដ​១​៩​មិនទាន់​ផុតរលត់​ពី​កម្ពុជា​ ​តែ​កម្ពុជា​អាច​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បាន​ ​តាមរយៈ​គោល​នយោបាយ​៣​ចំ​នុ​ច​ ​ទី​១​.​គឺ​ការធានា​បាន​ការរស់នៅ​បន្ត​បាន​ ​ទី​២​.​ការ​ធ្វើ​ឱ្យ​រស់រវើក​ឡើងវិញ​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ផ្នែក​អាជីវកម្ម​ ​ធុរកិច្ច​ ​និង​សង្គម​ទាំងមូល​ ​និង​ទី​៣​. ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ​កាត់បន្ថយ​ការ​ចំណាយ​ក្រោម​តុ​ ​ដើម្បី​បង្ក​បរិយាកាស​ដល់​អ្នក​វិនិយោគ​ក្នុង​ ​និង​ក្រៅ​ស្រុក​ ​។​ ​សម្រាប់​កម្ពុជា​ ​កសិកម្ម​គឺជា​ដង្ហើម​សេដ្ឋកិច្ច​ ​ខណៈ​កម្ពុជា​មាន​ដី​កសិកម្ម​ច្រើន​ ​មិន​ត្រឹមតែ​ផលិត​សម្រាប់​ហូប​ ​និង​ផ្គត់ផ្គង់​ក្នុងស្រុក​ទេ​ ​គឺ​អាច​នាំចេញ​ផលិតផល​ទាំងនេះ​ ​ទៅក្រៅ​ប្រទេស​ទៀត​ផង​ ​។​ ​ទន្ទឹម​នឹង​នេះ​ ​ភាព​ប្រកួតប្រជែង​ ​តាមរយៈ​ការបន្ទាប​ថ្លៃ​ដើម​នៃ​ការ​ផលិត​ក៏​ជាដើម​ចម​ ​នាំ​ឱ្យ​សន្ទុះ​ការនាំចេញ​មានការ​កើន​ឡើង​ខ្ពស់​ ​ដែល​នេះ​ជាហេតុ​ផល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​នៅ​លំនឹង​សេដ្ឋកិច្ច​ ​។​ ​

ឯកឧត្តម​បន្ត​ថា​ ​ប្រទេស​ដែល​មាន​សមត្ថភាព​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើប​លឿន​ជាងគេ​ ​គឺជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិ​ស​័​យ​កសិកម្ម​ ​និង​ឧស្សាហកម្ម​ ​មិនមែន​ជា​ប្រទេស​ដែល​ពឹង​លើ​សេវាកម្ម​នោះ​ទេ​ ​បើ​ពឹង​លើ​ផ្នែក​នេះ​ ​សេដ្ឋកិច្ច​នឹង​មានការ​ងើបឡើង​យឺត​បំផុត​ ​។​ ​ឯកឧត្តម​បន្ថែម​ទៀត​ថា​ ​ដើម្បី​ជំរុញ​ខឿន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំង​ ​និង​រឹង​មាំ​នោះ​ ​កម្ពុជា​ត្រូវតែ​បន្ត​អនុវត្ត​ការ​បង្កើន​ភាព​ធន​សេដ្ឋកិច្ច​ជា​បន្ត​ទៀត​ ​ដែល​កាលពី​ឆ្នាំ​២​០​២​០​ ​កម្ពុជា​បាន​អនុវត្ត​ល្អ​ប្រសើរ​ហើយ​ ​ទើប​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះ​ត្រឹម​ដក​៣​.​១​% ​ហើយ​ថា​ ​ប្រសិន​មិន​មានការ​គ្រប់គ្រង​ល្អ​ ​និង​អន្តរាគមន៍​មាន​ប្រសិទ្ធ​ភាព​ទេ​នោះ​ ​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ធ្លាក់ចុះ​ច្រើនជាង​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner