​មី​យ៉ា​ន់​ម៉ា​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទូទាំង​ប្រទេស​ ​ដោយ​ផ្តល់​អាទិភាព​ដំបូង​ដល់​បុគ្គលិក​សុខាភិបាល (Video)

​មី​យ៉ា​ន់​ម៉ា​៖​ ​មី​យ៉ា​ន់​ម៉ា​បាន​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃពុធ​នេះ​ ​ដោយ​បុគ្គលិក​សុខាភិបាល​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ ​ដែល​បាន​ចាក់​វ៉ាក់សាំង​ ​ពោល​គឺ​រយៈពេល​០​៥​ថ្ងៃ​ ​បន្ទាប់ពី​វ៉ាក់សាំង​ដំបូង​ត្រូវ​បាន​ចែកចាយ​ពី​ប្រទេស​ឥណ្ឌា​ ​។​

ឥណ្ឌា​ដែល​ផលិត​វ៉ាក់សាំង​ក្រោម​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ ​Ox​ford​-​As​t​raZe​n​e​ca​ ​បាន​បរិច្ចាគ​ចំនួន​១​.​៥​លាន​ដូ​ស​ដល់​មី​យ៉ា​ន់​ម៉ា​ ​ដែល​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាជន​៧​ម៉ឺន​៥​ពាន់​នាក់​ ​។​ ​បុគ្គលិក​សុខាភិបាល​ប្រមាណ​១​០​០​នាក់​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​នៅ​ឯ​មជ្ឈមណ្ឌល​ព្យាបាល​ ​អា​យ៉េ​យ៉ា​វ៉ា​ឌី​ កូ​វី​ដ​១​៩​ ​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ ​ដែល​ជា​ទីក្រុង​ធំបំផុត​របស់​មី​យ៉ា​ន់​ម៉ា​ ​។​ ​ទន្ទឹមគ្នា​នេះ​ ​ទីប្រឹក្សា​រដ្ឋ​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​ ​ក៏​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​។​

​សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១​៩​សរុប​១​៣​ម៉ឺន​៨​ពាន់​៨​០​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៣​ពាន់​៨​៩​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​១​២​ម៉ឺន​៣​ពាន់​១​៧​០​នាក់​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner